ទីតាំងល្បែងស៊ីសងខុសច្បាប់ ដ៏ធំ កំពុងតែធ្វើព្យុះភ្លៀង យ៉ាងគគ្រឹកគគ្រេង ដោយមិនទាន់មានសមត្ថកិច្ចណាម្នាក់ចេញមុខមកបង្ក្រាបឡើយ_វគ្គ១
ទីតាំងល្បែងស៊ីសងខុសច្បាប់ ដ៏ធំ កំពុងតែធ្វើព្យុះភ្លៀង យ៉ាងគគ្រឹកគគ្រេង ដោយមិនទាន់មានសមត្ថកិច្ចណាម្នាក់ចេញមុខមកបង្ក្រាបឡើយ_វគ្គ១
ផ្សាយនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១០:២០នាទីខេត្តតាកែវ៖ ស្ថិតនៅចំណុចជាប់ផ្ទះលក់សម្ភារចិញ្ចឹមមាន់ ផ្លូវ២៨ ភូមិថ្នល់បែក សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានទីតាំងបនល្បែងខុសច្បាប់មួយកន្លែងដ៏ធំ កំពុងតែធ្វើព្យុះភ្លៀងយ៉ាងគគ្រឹកគគ្រេង ដោយមិនមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានណាម្នាក់ចេញមុខមកបង្ក្រាបឡើយ។ នេះហាក់ដូចជាបណ្តែតបណ្ដោយពេកហើយ!
ដោយសារតែភាពអសកម្ម របស់សមត្ថកិច្ចក្នុងមូលដ្ឋាន ធ្វើឱ្យប្រជាពលរដ្ឋច្រើនដាក់ការសង្ស័យថា នេះប្រហែលជាម្ចាស់បនល្បែងសែនសំណែនដល់ម្ចាស់ទឹកម្ចាស់ដីខ្មោចព្រាយបីសាចជារៀងរាល់ថ្ងៃសិល្ប៏ហើយ ទើបអាចបំបាំងខ្លួនលាក់បំពួនមិនឲ្យសមត្ថកិច្ចណាម្នាក់មើលឃើញ។
ពលរដ្ឋលើកឡើងថា ដោយសារតែល្បែងស៊ីសងខុសច្បាប់នេះ ទើបបណ្តាលឱ្យអ្នកញៀនល្បែង ហិនហោចទ្រព្យសម្បត្តិ កើតជាអំពើហិង្សាក្នុងគ្រួសារ និងជាប្រភពបង្កើតអ្នកញៀនថ្នាំ អំពើចោរកម្ម អសន្តិសុខសង្គមជាដើម។ល។
ពលរដ្ឋជាច្រើនស្នើដល់លោក កង អាណាន់ អភិបាល នៃគណៈអភិបាលក្រុងដូនកែវ និងលោក ឥន្ទ មណ្ឌល អធិការនគរបាលក្រុងដូនកែវ សូមលោកចាត់វិធានការបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន។
ពលរដ្ឋស្នើដល់លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ សូមលោកស្នងការចេញបញ្ជាដល់លោក ឥន្ទ មណ្ឌល អធិការនគរបាលក្រុងដូនកែវ ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង ដើម្បីធានាបាននូវសុខសន្តិភាពជូនប្រជាពលរដ្ឋ៕
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងរងចាំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!
ទំនាក់ទំនងការិយាល័យនិពន្ធ៖ 098906664/077906664
No comments