លោកឧត្តមសេនីយ៍ទោ ឯម កុសល អញ្ជេីញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលេីកទិសដៅការងារឆ្នាំ២០២២
លោកឧត្តមសេនីយ៍ទោ ឯម កុសល អញ្ជេីញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលេីកទិសដៅការងារឆ្នាំ២០២២
ផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២១:៤៥នាទីកំពង់ចាម៖ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជេីញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលេីកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម ដែលបានរៀបចំឡេីងរយ:ពេល២ថ្ងៃ គឺថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២២ ប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ចាម នៅសាលសន្និសីទសាលាខខេត្ត។
កម្មវិធីនេះដែរមានការអញ្ជេីញចូលរួមពីសំណាក់៖ ឯកឧត្ដម រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ ឯកឧត្តម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អភិបាលខេត្ត ឯកឧត្ដម ប្រធានសាលាដំបូង ឯកឧត្ដម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ប្រធានកងឯកភាពបោសសំអាតមីន និងកាកសំណល់សង្រ្គាមទី៥ លោក-លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលស្រុក-ក្រុង លោកអធិការស្រុក-ក្រុង លោក-លោកស្រី មេឃុំ-ចៅសង្កាត់ លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩ និងមន្រ្តីរាជការថ្នាក់ខេត្តជាច្រេីនរូបផ្សេងទៀត៕
No comments