ខេត្តបាត់ដំបង៖ ល្បែងភ្នាល់ទឹកភ្លៀង បៀរ អាប៉ោង យូគឺ ខុសច្បាប់ កំពុងតែបង្កការក្ដៅក្រហាយដល់ពលរដ្ឋស្លូតត្រង់
ខេត្តបាត់ដំបង៖ ល្បែងភ្នាល់ទឹកភ្លៀង បៀរ អាប៉ោង យូគឺខុសច្បាប់ កំពុងតែបង្កការក្ដៅក្រហាយដល់ពលរដ្ឋស្លូតត្រង់
ផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១២:០០នាទីបាត់ដំបង៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ ដ៏ធំ ភ្នាល់ទឹកភ្លៀង បៀរ អាប៉ោង យូគឺ នៅខេត្តបាត់ដំបង ដែលកំពុងតែល្បីល្បាញពេញបណ្តាញសង្គម ពេលនេះកំពុងតែបង្កការក្តៅក្រហាយដល់ប្រជាពលរដ្ឋស្លូតត្រង់ និងគ្មានការរំខានដល់សមត្ថកិច្ចពាក់ព័ន្ធ។
ប្រភពព័ត៌មានបានឱ្យដឹងថា៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំ ភ្នាល់ទឹកភ្លៀង បៀរ អាប៉ោង យូគឺ ដែលស្ថិតនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានកំពុងប្រមូលផ្ដុំជនញៀនល្បែងគ្រប់មជ្ឈដ្ឋានឲ្យមកលេង ដោយឥតខ្លាច ញញើតសមត្ថកិច្ចបន្តិចឡើយ។
ប្រភពបន្ថែមទៀតថា៖ ប្រហែលជាម្ចាស់បនល្បែងខាងលើនេះមានការសែនព្រេន ដល់អ្នកតា ម្ចាស់ទឹកម្ចាស់ដី ខ្មោចព្រាយបិសាច ឬបារមី អ្វីមួយហើយ មើលទៅ ទើបអាចបង្វែរមិនឲ្យសមត្ថកិច្ចណាម្នាក់មើលឃើញនិងបង្ក្រាបទីតាំងរបស់ខ្លួន។
ប្រជាពលរដ្ឋជាច្រើនសូមសំណូមពរដល់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង សូមលោកស្នងការដាក់បទបញ្ជាដល់លោក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងឲ្យដឹងនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ ខាងលើនេះផងទាន៕
ជុំវិញការផ្សាយព័ត៌មានខាងលើនេះអង្គភាពសារព័ត៌មានយើងរងចាំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោង ធ្វើការ។ សូមអរគុណ!
ទំនាក់ទំនងការិយាល័យនិពន្ធ៖ 077906664/098906664
No comments