លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមប្រជុំវាយតម្លៃការអនុវត្ត ផែនការសកម្មភាពការងារគណបក្សជំហ៊ានទី១...
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមប្រជុំវាយតម្លៃការអនុវត្ត ផែនការសកម្មភាពការងារគណបក្សជំហ៊ានទី១...
ផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៤:០១នាទីបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជាសមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធានក្រុមការងារគណកម្មាធិការគណបក្សមូលដ្ឋានខ២៧ ចុះជួយស្រុកស្វាយចេក បានអញ្ជើញចូលរួម កិច្ចប្រជុំវាយតម្លៃការអនុវត្ត ផែនការសកម្មភាពការងារគណបក្សជំហ៊ានទី១ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណិត្តទី៥ ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២នឹះ នៅមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ។
កិច្ចប្រជុំនេះ ត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការគណបក្សខេត្ត ក្រៅពីនេះក៏មានការចូលរួមពី លោក លោកស្រី សមាជិក សមាជិការគណបក្សខេត្ត ស្រុក-ក្រុង និងឃុំ-សង្កាត់ ចំនួន៣៨១នាក់។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានមានមតិផ្ដាំផ្ញើ ដល់ថ្នាក់ដឹកនាំ និង សមាជិកសមាជិកាបក្សទាំងអស់ត្រូវសាងអំពើល្អជាមួយប្រជាពលរដ្ឋ ឆ្លើយតបសំណូមពរ ជួសជុលផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ និងដោះស្រាយបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋតាមមូលដ្ឋានឲ្យបានទាន់ពេលវេលា។ សំដៅដល់ការយកចិត្តទុកដាក់ ផ្ដល់សេវាសាធារណៈ និងជួយសង្គ្រោះពលរដ្ឋក្នុងគ្រាមានអាសន្នផ្សេងៗ ដូចជាគ្រោះទឹកជំនន់និងអគ្គីភ័យជាដើម។ ចំពោះមុខត្រូវបន្តជម្រុញ ដល់ពលរដ្ឋឲ្យទៅចាក់វ៉ាក់សាំងបង្កាជម្ងឺកូវីដ១៩ និងបន្តអនុវត្តវិធានការសុខាភិបាលគឺ ៣កុំ ៣ការពារ ទាំងអស់គ្នា៕
No comments