ផ្អើលខណ្ឌមានជ័យ៖ មេបនល្បែងស៊ីសងមាន់ជល់ រហ័សនាម ពូឆើតៗ បានប្រើហិង្សា និងយកទូរស័ព្ទអ្នកសារព័ត៌មានបោះចោលក្នុងប្រឡាយទឹកស្អុយ
ផ្អើលខណ្ឌមានជ័យ៖ មេបនល្បែងស៊ីសងមាន់ជល់ រហ័សនាម ពូឆើតៗ បានប្រើហិង្សា និងយកទូរស័ព្ទអ្នកសារព័ត៌មានបោះចោលក្នុងប្រឡាយទឹកស្អុយ
ផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២២:៣២នាទីភ្នំពេញ៖ ករណីហិង្សាប្រតាយប្រតប់គ្នារវាងមេបនល្បែងជល់មាន់ ហើយនិងអ្នកសារព័ត៌មាន ដែលបានបានចុះទៅផ្តិតយករូបភាព រហូតឈានដល់ការឆក់ដណ្តើមទូរស័ព្ទដៃរបស់អ្នកសារព័ត៌មានយកបោះចោលក្នុងប្រឡាយទឹកស្អុយ ពេលនេះកំពុងតែបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណជាង២រសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្ទះរបស់ឈ្មោះ ឆើត ដែលជាមេបនល្បែង ស្ថិតនៅបណ្តោយផ្លូវប្រឡាយទឹកស្អុយ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
គួរបញ្ជាក់ផងថា៖ ផ្ទះរបស់លោកឆើតរូបនេះ កន្លងមកតែងតែមានការប្រមូលផ្ដុំគ្នា លេងល្បែងស៊ីសងខុសច្បាប់មាន់ជល់ ហើយក៏មានបណ្តាញសារព័ត៌មានចុះផ្សាយជារើយផងដែរ តែហាក់ដូចជាគ្មានប្រសិទ្ធភាពក្នុងការបង្ក្រាបទប់ស្កាត់ចំពោះបុគ្គលដែរជាមេបនល្បែងមួយនេះសោះ។
តើករណីនេះលោកអធិការនគរបាលខណ្ឌមានជ័យ លោក អ៊ុក បូនីន គួរតែមានវិធានការយ៉ាងណាចំពោះបុគ្គលឈ្មោះ ឆើត ដែលជាមេបនល្បែង។
ពាក់ព័ន្ធនឹងករណីខាងលើនេះមហាជន និង អ្នកសារព័ត៌មានជាច្រើន ស្នើសុំដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាជួយអន្តរាគមន៍ករណីនេះផងទាន៕
No comments