លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានចុះសួរសុខទុក្ខលោកមេភូមិត្រពាំងអញ្ចាញ ដែលកំពុងមានជំងឺជាទម្ងន់
លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានចុះសួរសុខទុក្ខលោកមេភូមិត្រពាំងអញ្ចាញ ដែលកំពុងមានជំងឺជាទម្ងន់
ផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៩:២១នាទីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទី លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ រួមនឹងក្រុមការងារចុះជួយសង្កាត់ត្រពាំងក្រសាំង បានចុះជួបសួរសុខទុក្ខលោក ទួច សំ មេភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ដែលកំពុងតែមានជំងឺជាទម្ងន់ និងកំពុងតែសម្រាកព្យាបាលនៅផ្ទះ។
ក្នុងឱកាសនោះ លោកអភិបាល បាននាំយកអំណោយមានទឹកផ្លែឈើ២កេស ទឹកដោះគោឆៅ៤យួរ, ក្រូច១ឡូ, និងថវិកាចំនួន ១,០០០,០០០រៀល (មួយលានរៀល) ដើម្បីជួយដល់ក្រុមគ្រួសារអ្នកជំងឺក្នុងការចំណាយផ្សេៗ។
បន្ទាប់ពីសួរសុខទុក្ខលោកមេភូមិរួចហើយ លោកអភិបាល ក៏បន្តចុះសួរសុខទុក្ខបងប្អូនអាជីវករលក់ដូរក្នុងផ្សារត្រពាំងអញ្ចាញ និងបានអប់រំណែនាំអោយចេះអនាម័យនិងអនុវត្តន៍វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕
No comments