អបអរសាទរខួបលេីកទី១១១ ទិវាអន្តជាតិនារី ៨មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ សមភាពយេនឌ័រថ្ងៃនេះដេីម្បីចីរភាពនៅពេលអនាគត
អបអរសាទរខួបលេីកទី១១១ ទិវាអន្តជាតិនារី ៨មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ សមភាពយេនឌ័រថ្ងៃនេះដេីម្បីចីរភាពនៅពេលអនាគត
ផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២១:១៧នាទីកំពង់ចាម៖ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងភរិយាបានអញ្ជេីញចូលរួមក្នុងកម្មវិធីអបអរសាទរខួបលេីកទី១១១ ទិវាអន្តជាតិនារី ៨មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ សមភាពយេនឌ័រថ្ងៃនេះដេីម្បីចីរភាពនៅពេលអនាគត ប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងប្រធានប្រតិបត្តិ នៃសាខាសមាគមន៍នារីកម្ពុជា ដេីម្បីសន្តិភាព និងអភិវឌ្ឍខេត្ត និងជាតំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅសាលសន្និសីទសាលាខេត្តកំពង់ចាម ។
កម្មពិធីនេះដ៏មានវិសេសសវិសាលនេះ មានអញ្ចេីញចូលរួមពី លោក-លោកស្រី ស្នងការរង លោកអនុប្រធានផែន លោក-លោកស្រី នាយការិយាល័យ លោកអធិការនគរបាលក្រុង-ស្រុក និង ស្វាមី-ភរិយា លោកស្រី អធិការរង កងកម្លាំងនារីទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្ត និងកងកម្លាំងនារី នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១០ ។
នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការក៍បាននាំយកថវិកា និងវត្ថុអនុស្សាវរីយ៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ជូនដល់កងកម្លាំងនារី នៃស្នងការដ្ឋាននគរបាលខេត្តចំនួន៣៥០នាក់ ដោយក្នុង០១នាក់ទទួលបានថវិកាចំនួន៤មុឺនរៀល និងហូលមួយក្បិន ផងដែរ ។ សរុបថវិកាចំណាយទាំងអស់ចំនួន ២៧,១៦៨,០០០ រៀល៕
No comments