រន្ធត់ចិត្តណាស់! មន្ត្រីនគរបាលម្នាក់បានស្លាប់ ក្រោយកង់បីឥណ្ឌាបើកកៀរពីក្រោយបណ្ដាលឲ្យដួលបោកនឹងថ្នល់ស្លាប់ ក្រោយបញ្ជូនទៅមន្ទីរពេទ្យ
រន្ធត់ចិត្តណាស់! មន្ត្រីនគរបាលម្នាក់បានស្លាប់ ក្រោយកង់បីឥណ្ឌាបើកកៀរពីក្រោយបណ្ដាលឲ្យដួលបោកនឹងថ្នល់ស្លាប់ ក្រោយបញ្ជូនទៅមន្ទីរពេទ្យ
ផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៣:៤០នាទីភ្នំពេញ៖ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលម្នាក់បានជិះម៉ូតូ Yamaha Qbix ស្លាកលេខភ្នំពេញ 1HO-7582 ត្រូវបានកង់បីឥណ្ឌា បេីកមកពីក្រោយកៀរបណ្ដាលឲ្យដួល បោកសន្លប់ស្ដូកស្ដឹងកណ្ដាលផ្លូវរងរបួសធ្ងន់ធ្ងរ ទាំងមានឈាមហូរតាមត្រចៀក ចំណែកកង់បីឥណ្ឌារេចង្កូតផ្អៀងម្ខាងធ្វេីឲ្យនារីម្នាក់ជាភ្ញៀវធ្លាក់បោកនឹងថ្នល់រងរបួសម្នាក់ទៀត តែកង់បីឥណ្ឌាបេីករត់បាត់ស្រមោល។
តាមប្រភពព័ត៌មានបានឲ្យដឹងនៅនៅវេលាម៉ោង៤:០០នាទីព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែលើកំពុងប្រចាំការស្រាប់តែមានអ្នកសារព័ត៌មានឈ្មោះ ម៉េង បានរាយការណ៍មកថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំណុចកើតហេតុខាងលើ មិនដឹងថាប៉ះគ្នា ឬដួលដោយខ្លួនឯងនោះទេ មានជនរងគ្រោះ ២នាក់ ស្រី ១នាក់ សូមឲ្យកម្លាំងប៉ុស្តិ៍មកជួយផង ពេលនោះកម្លាំងប៉ុស្តិ៍បានទៅដល់កន្លែងកើតហេតុឃើញតែជនរងគ្រោះស្រី១នាក់ និងម៉ូតូ១គ្រឿង ដោយឡែកជនរងគ្រោះភេទប្រុស ១នាក់ទៀត ត្រូវបានរថនយន្តពេទ្យដឹកទៅសង្គ្រោះនៅមន្ទីរពហុព្យាបាល និងសម្ភព ម៉ាលីបុត្រ ចូលដល់មន្ទីរពេទ្យម៉ោង ៤:៥០នាទី លុះដល់ម៉ោង ៥:៤០នាទី ជនរងគ្រោះបានស្លាប់បាត់បង់ជីវិត ដោយគ្រោះថ្នាក់ចរាចរណ៍ និងហូរឈាមក្នុងពោះធ្ងន់ធ្ងរ។
សពជនរងគ្រោះឈ្មោះ ដួង ភ័ណសុភ័ត្រា កេីតឆ្នាំ១៩៩៨ មុខរបរមន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ឋានន្តរសក្ដិ ព្រិន្ទបាលទោ អត្តលេខ៧៩៣៨៦ មានទីលំនៅផ្ទះលេខ២១៣EO ផ្លូវ១៩ ភូមិ១១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតខេត្ដស្ទឹងត្រែង៕
No comments