អីយ៉ាស៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បញ្ចេញប្រតិកម្មខ្លាំងៗ ស្រាប់តែមន្ត្រីពាក់ព័ន្ធចាប់ផ្ដើមបើកប្រតិបត្តិការក្តៅ បង្ក្រាបបទល្មើសនេសាទ
អីយ៉ាស៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បញ្ចេញប្រតិកម្មខ្លាំងៗ ស្រាប់តែមន្ត្រីពាក់ព័ន្ធចាប់ផ្ដើមបើកប្រតិបត្តិការក្តៅ បង្ក្រាបបទល្មើសនេសាទ
ផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៤:៤៤នាទីបន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ចេញប្រតិកម្មខ្លាំង ចំពោះ អភិបាលខេត្តនិងមន្ត្រីកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កាលពីថ្ងៃទី២៣មីនា ម្សិលមិញនេះ ស្រាប់តែមន្ត្រីពាក់ព័ន្ធចាប់ផ្ដើមបើកប្រតិបត្តិការក្តៅ បង្ក្រាបបទល្មើសនេសាទភ្លាមតែម្ដង។
ជាក់ស្តែងនៅថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចចម្រុះរបស់ខេត្តកំពង់ឆ្នាំង រួមមានកម្លាំងជលផល កម្លាំងនបាលបានចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ តាមដងទន្លេសាបនៅក្នុងភូមិសាស្ត្រស្រុកចំនួន៣ គឺស្រុកជលគិរី ស្រុកកំពង់លែង និង ស្រុកបរិបូណ៌។
តាមប្រភពព័ត៌មានលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅពេលនេះកម្លាំងចម្រុះកំពុងធ្វើសកម្មភាពនៅ៤គោលដៅ គឺនៅស្រុកជលគិរី១គោលដៅ ស្រុកកំពង់លែង១គោលដៅ និងស្រុកបរិបូរណ៍២គោលដៅ ចំពោះបទល្មើសភាគច្រើនមានសម្រាស់ និងរបាំងសាច់អួន៕
No comments