គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនតែងតាំងតួនាទី ដល់អ្នកដែលអក្ខរកម្មព័ត៌មានវិទ្យា ជាពិសេសមិនចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទូរស័ព្ទ

    សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនតែងតាំងតួនាទី ដល់អ្នកដែលអក្ខរកម្មព័ត៌មានវិទ្យា ជាពិសេសមិនចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទូរស័ព្ទ

    ផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៤:៣០នាទី
    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថាមិនតែងតាំងតួនាទី ដល់អ្នកដែលអក្ខរកម្មព័ត៌មានវិទ្យា ជាពិសេសការមិនចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទូរស័ព្ទ នោះឡើយ។ ខណៈបច្ចុប្បន្ននេះ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការផ្តល់ព័ត៌មាននានា។

    បច្ចេកវិទ្យា គឺមានភាពចាប់រហ័ស និងងាយស្រួល ដោយមិនចាំបាច់ចំណាយពេលវេលាច្រើននោះឡើយ ដោយប្រភេទបច្ចេកវិទ្យាទាំងនោះមានដូចជា ការហៅទូរស័ព្ទ ផ្ញើរសារ អ៉ីមែល ប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមជាដើម ខណៈពេលដែលអ្នកនៅឆ្ងាយ ឬក៏មិនមាន វត្ដមាននៅកន្លែងធ្វើការផ្ទាល់។ ធ្វើការកំណត់កាលវិភាគ ឬដាក់ការងារទៅអោយក្រុមការងារ។

    ការបញ្ជាក់បែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ដំណើរការជាផ្លូវការនូវអគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ដែលបានប្រសូត្រចេញមកពីផ្លែផ្កានៃ «គម្រោងការកសាងសមត្ថភាពសម្រាប់មជ្ឍមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង» នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ។

    ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម័យនេះហើយ អញ្ចឹងបានថាអស់លោករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី អស់លោកទាំងឡាយ ត្រូវតែរៀនសូត្រ ខ្ញុំមិនឱ្យអស់លោក ឬក៏មន្ត្រីទាំងអស់នៅកម្ពុជា ពីមុនខ្ញុំប្រើពាក្យថា អក្ខរកម្មកុំព្យូទ័រ អីឡូវខ្ញុំប្រើពាក្យប៉ុន្មានឆ្នាំកន្លងទៅ ខ្ញុំប្រើពាក្យអក្ខរកម្មព័ត៌មានវិទ្យា ហើយឱ្យចេះតែមួយជុំវិញទូរស័ព្ទបានហើយ មិនចាំបាច់ចេះអីច្រើន ចេះតែប្រើម៉ាប្រជុំវិញប្រព័ន្ធទូរស័ព្ទ អញ្ចឹងបើអ្នកឯងមិនចេះទេ ខ្ញុំមិនអាចតែងតាំងបានទេ...! ព្រោះឧទាហរណ៍ឱ្យធ្វើអភិបាលខេត្តបើអត់ចេះប្រើ Whats App, viber, Line ,Telegram, WeChat អីផង ឬប្រើ Zoom សម្រាប់ការប្រជុំផង តែងតាំងលោកប្រជុំជាមួយគេយ៉ាងម៉េច? អញ្ចឹងអត់តែងតាំងទេ អញ្ចឹងត្រូវរៀនអាហ្នឹងឱ្យចេះ»។

    ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម័យបច្ចុប្បន្ននេះហើយ គឺការងារជាច្រើនត្រូវបានធ្វើឡើងតាមរយៈការបញ្ជូនសារតាមប្រព័ន្ធសង្គមនានា ដែលបានផ្តល់ភាពងាយស្រួល និងទទួលបានព័ត៌មានលឿន ប៉ុន្តែ ប្រសិនបើមន្ត្រីដែលមានតួនាទីទទួលបន្ទុកស្ថាប័នណាមួយ មិនចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានោះ បែរជាប្រើប្រាស់លេខទូរស័ព្ទដៃ សម្រាប់ទាក់ទងផ្តល់ព័ត៌មាននោះច្បាស់នឹងធ្វើឱ្យកិច្ចការងារមានការយឺតយ៉ាវ ឬត្រូវបែកការណ៍ជាដើម។

    សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ធ្វើការទំនាក់ទំនងក្នុងការងារ គឺវាមានសុវត្ថិភាពជាងការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទហៅឆ្លងឆ្លើយគ្នាតាមរបៀបពីមុន។

    នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាថា ការប្រើប្រាស់លេខទូរស័ព្ទសម្រាប់ទំនាក់ទំនងគ្នា ពេលខ្លះបានបង្កឱ្យភាពសាំញាំច្រើន ចំពោះការផ្តល់ព័ត៌មាន បច្ចុប្បន្ននេះ ខណៈបច្ចេកវិទ្យាកាន់តែជឿនលឿនទៅមុខជាលំដាប់ ដូច្នេះហើយត្រូវទាមទារឱ្យមន្ត្រីទាំងអស់គ្នា ចេះប្រើប្រព័ន្ធបច្ចេកវិទ្យាដែលមាននៅក្នុងទូរស័ព្ទដៃឱ្យបានច្បាស់លាស់ ដែលជាកត្តាជំរុញឱ្យកិច្ចការងារប្រព្រឹត្តទៅបានយ៉ាងរលូន ផងដែរ។

    កម្ពុជាបានដាក់ចេញ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» ដែលជាចក្ខុវិស័យវែងឆ្ងាយ ក្នុងការកសាងរសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការ ទទួលយក និងការធ្វើបរិវត្តកម្មឌីជីថល នៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ពលរដ្ឋ និងធុរជន ដើម្បីជំរុញសន្ទុះកំណើន សេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម ដោយផ្អែកលើគន្លងប្រក្រតីភាពថ្មី»៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ