លោក ម៉ៅ សឿត បានរៀបចំធ្វើតេស្តរហ័សយកសំណាកជូនដល់មន្ត្រីនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ
លោក ម៉ៅ សឿត បានរៀបចំធ្វើតេស្តរហ័សយកសំណាកជូនដល់មន្ត្រីនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ
ផ្សាយនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២០:៥២នាទីភ្នំពេញ៖ ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ក្រុមគ្រូពេទ្យនៃអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានរៀបចំធ្វើតេស្តរហ័សយកសំណាកជូនដល់មន្ត្រីនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចំនួន១៦៤នាក់ ស្រី២៨នាក់ ដើម្បីមានទំនុកចិត្តបំពេញការងារមិនខ្លាចគ្នា និងកាន់តែងាយស្រួលធ្វើការងារបម្រើសេវាសាធារណៈជូនប្រជាពរដ្ឋក្នុងបរិបទកូវីដ-១៩។
នាឱកាសនោះដែរ លោកអធិការ សូមថ្លែងអំណរគុណចំពោះលោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ ដែលជាការឧបត្ថម្ភឧបករណ៍តេស្តចំនួន០៨ប្រអប់ ស្មើ២០០តេស្ត៕
No comments