គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    បើកដំណើរការវិញហើយ សង្វៀនជល់មាន់ និងអាប៉ោង របស់លោក ឡេង បន្ទាប់ពីសមត្ថកិច្ចបង្ក្រាបបានមួយចម្អិនកំពឹស

    បើកដំណើរការវិញហើយ សង្វៀនជល់មាន់ និងអាប៉ោង របស់លោក ឡេង បន្ទាប់ពីសមត្ថកិច្ចបង្ក្រាបបានមួយចម្អិនកំពឹស

    ផ្សាយនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៩:០២នាទី
    ឧត្តរមានជ័យ ទីតាំងសង្វៀនជល់មាន់ និងអាប៉ោង មួយកន្លែង ស្ថិតនៅឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ដែលគេស្គាល់ថាជារបស់លោក ឡេង បានបើកដំណើរការវិញហើយ បន្ទាប់ពីសមត្ថកិច្ចបង្ក្រាបបានមួយចម្អិនកំពឹស។

    ប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងសង្វៀនជល់មាន់និងអាប៉ោងមួយកន្លែងរបស់ឈ្មោះ ឡេង ស្ថិតនៅចំណុចក្នុងចំការស្វាយ មានចម្ងាយពីទីតាំងសង្វៀនចាស់ប្រហែលជាង ៧០០ម៉ែត្រ បានធ្វើការបើកដំណើរការវិញយ៉ាងគគ្រឹកគគ្រេងក្នុងចំការស្វាយ បន្ទាប់ពីសមត្ថកិច្ចចុះធ្វើការបង្ក្រាបកន្លែងចាស់មិនទាន់បានប៉ុន្មានថ្ងៃផងនោះ។

    ពលរដ្ឋលើកឡើងថា៖ ហួសចិត្តយ៉ាងខ្លាំង នូវចំណាត់ការរបស់អាជ្ញាធរមានសមត្ថកិច្ច ដែលចុះបង្ក្រាបទីតាំងបនល្បែងជល់មាន់និងអាប៉ោង ព្រោះមើលទៅដូចជាគ្មានប្រសិទ្ធភាពអ្វីបន្តិចទាល់តែសោះ ប្រៀបដូចជាការសម្តែងឆាកល្ខោនធ្វើឲ្យតែល្អមើលទេដឹង!

    ទាក់ទិនទៅនឹងករណីនេះពលរដ្ឋកំពុងតែរងចាំមើល ចំណាត់ការរបស់លោក អ៊ួច ម៉ៅ អធិការនគរបាលស្រុកត្រពាំងប្រាសាទ និងចាត់វិធានការទប់ស្កាត់បែបបន្តទៀត។

    ចំពោះសកម្មភាពនិងទង្វើ របស់ក្រុមញៀន ដែលមានមេក្លោងឈ្មោះ ឡេង កំពុងតែធ្វើឲ្យពលរដ្ឋរស់នៅមានការភ័យខ្លាចអំពីបញ្ហាអសន្តិសុខ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ជាច្រើនទៀត ដូចជាករណី លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម ក៏ដោយសារកើតចេញពីល្បែងសុីសងខុសច្បាប់ទាំងអស់នេះដែរ។

    ប្រជាពលរដ្ឋជាច្រើនស្នើសុំដល់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ សូមលោកស្នងការចាត់មន្ត្រីក្រោមឪវាទ ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងនេះម្ដងទៀតផងទាន៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ