អាសូរណាស់! ក្មេងស្រីសិស្សសាលាវ័យ១៣ឆ្នាំម្នាក់បានលង់ទឹកស្លាប់ នៅស្រុកថ្មពួក
អាសូរណាស់! ក្មេងស្រីសិស្សសាលាវ័យ១៣ឆ្នាំម្នាក់បានលង់ទឹកស្លាប់ នៅស្រុកថ្មពួក
ផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៩:១៧នាទីបន្ទាយមានជ័យ៖ អាសូរណាស់ក្មេងស្រីសិស្សសាលាម្នាក់ ដែលមានវ័យ១៣ឆ្នាំ ត្រូវបានលង់ទឹកស្លាប់បាត់បង់ជីវិតភ្លាម បន្ទាប់ពីជិះទូកលេងក្នុងស្រះទឹកជាមួយមិត្តភក្តិ។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៣:០០នាទី រសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ នៅចំណុចស្រះវត្តប្រាសាទរលំជ្រៃ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឈិត ណារ៉ុង ភេទស្រី អាយុ១៣ឆ្នាំ (សិស្សសាលា) រស់នៅភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានលង់ទឹកស្លាប់។
យោងតាមការបំភ្លឺរបស់ឈ្មោះ ឈួន និមល់ ភេទស្រី អាយុ១៣ឆ្នាំ ឈ្មោះ ឆៃយ៉ា នរិន ភេទស្រី អាយុ១៣ឆ្នាំ ឈ្មោះ ថាំង បរមី ភេទស្រី អាយុ១៣ឆ្នាំ ឈ្មោះ ណាង បូរី ភេទស្រី អាយុ១៣ឆ្នាំ ឈ្មោះ គង់ ផាត់ទិយ៉ា ភេទស្រី អាយុ១៤ឆ្នាំ អ្នកទាំង០៥នាក់ ជាសិស្សសាលារស់នៅភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ជាមួយគ្នា បានឲ្យដឹងថា៖ នៅវេលាម៉ោង១១ ពួកគេបាននាំគ្នាមកផ្ទះ ហើយក្រោយមកក៏នាំគ្នាត្រឡប់ទៅលេងនៅផ្សារគំរូថ្មី ឃុំគំរូ រួចនាំគ្នាទៅលេងនៅវត្តប្រាសាទរលំជ្រៃ ហើយក៏នាំគ្នាជិះទូកលេងក្នុងស្រះ ពេលចុះពីលើទូក នាំគ្នាឈរលើជណ្តើចុះស្រះ ក៏បណ្តាលអោយរអិលជើងធ្លាក់ចូលទៅក្នុងរណ្ដៅជ្រៅទាំងអស់គ្នា បណ្ដាលឱ្យលង់ ក៏នាំគ្នាស្រវ៉ាតោងឡើងមកលើវិញ បានចំនួន០៥នាក់ តែឈ្មោះ ឈិត ណារ៉ុង ដែលជាជនរងគ្រោះបានលិចបាត់ទៅក្នុងទឹក ពេលនោះក៏ហៅតាតាដែលនៅក្នុងវត្តឲ្យមកជួយ ប្រហែលជា០៥នាទីក្រោយមកទើបរ៉ាវរកឃើញ ហើយបានជួយសង្គ្រោះ តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ជីវិតបាត់ទៅហើយ។
ក្រោយពីបានទទួលព័ត៌មានភ្លាមអាជ្ញាធរនិងសមត្ថកិច្ច ពាក់ព័ន្ធជំនាញធ្វើការពិនិត្យសព ដែលមានការចូលរួមមាន៖
*១-លោក វី ឈ្លួន មេភូមិ ភូមិស្វាយ
*២-លោក បឺយ ជឺ លេខាភូមិ
*៣-លោក ឈឹម ងឿន ប្រធានមណ្ឌលសុខភាពឃុំគំរូ
*៤-លោក អ/ឯក ជាង សេងហ៊ីម នាយផ្នែកពិនិត្យ វិភាគកន្លែងកើតហេតុ
*៥-លោអនុ.ឯក ស្រឿយ កឺស នាយរងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ
*៦-លោក អនុ.ត្រី ប៉ាវ សារ៉ាន់ នាយប៉ុស្តិ៍ស្តីទីថ្មពួក
*៧-លោកព្រិន្ទ.ឯក ផែ សាលួន មន្រី្តប៉ុស្តិ៍ថ្មពួក
យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញបានធ្វើការពិនិត្យសពពុំឃើញមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធលើករណីឃាតកម្មទេ និងសន្និដ្ឋានថាសពពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន៕
No comments