ស្រុកកំពង់រោទិ៍៖ ក្រុមអាជីវកម្មដឹកអាច៍ដីលក់យកលុយ កំពុងតែបង្កការព្រួយបារម្ភយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ
ស្រុកកំពង់រោទិ៍៖ ក្រុមអាជីវកម្មដឹកអាច៍ដីលក់យកលុយ កំពុងតែបង្កការព្រួយបារម្ភយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ
ផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៣:៥៤នាទីខេត្ដស្វាយរៀង៖ រាជរដ្ឋាភិបាលបាននិងកំពុងស្ថាបនាផ្លូវថ្នល់ ស្ពាន ជាច្រើនខ្សែនៅតាមបណ្តាលខេត្តនានា ដើម្បីឲ្យមានភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនដំណាំកសិផល និងធ្វើដំណើរទៅប្រកបរបរកស៊ីចិញ្ចឹមជីវិត ហើយក៏ជាផ្នែកមួយដើម្បីជម្រុញឲ្យវិស័យសេដ្ឋកិច្ចមានការរីកចំរើនផងដែរ។
ដោយមានការបារម្មណ៍ខ្លាចខូចផ្លូវប្រជាពលរដ្ឋនៅក្នុងភូមិអូរ ឃុំថ្មី បានខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថា សូមឲ្យជួយផ្សព្វផ្សាយករណីរថយន្ត ធុនធំកំពុងដឹកដីធ្វើអាជីវកម្មយ៉ាងគគ្រឹកគគ្រេងបំផ្លាញផ្លូវធ្វើឲ្យមានការប៉ះពាល់បណ្តាលជ្រុះអាចម៌ដី រាយប៉ាយ ពេញផ្លូវជាតិតែម្ដង មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិទៅច្រកចូលព្រៃវល្វិ៍ក្នុងភូមិអូរ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្ដស្វាយរៀង។
ប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើដំណើរបានលើកឡើងថាពួកគាត់មានការភ័យខ្លាចរថយន្តដឹកជញ្ជូនដីទាំងនោះបើកបរល្បឿនលឿនវ៉ាជែងគ្នា ធ្វើឲ្យពួកគាត់មានការបារម្ភជាខ្លាំងពីសុវត្ថិភាពពួកគាត់ធ្វើដំណើរលើដងផ្លូវជាតិតែម្ដង។
ម្យ៉ាងវិញទៀតពេលបើកបរម៉ូតូ ពេលមានភ្លៀងធ្លាក់ ឬ ផ្លូវសើម រអិលដួល ជាបន្តបន្ទាប់ប្រសិនបើថ្ងៃក្ដៅវិញមានសភាពហ៑ុយមើលអ្វីមិនចង់ឃើញ ដោយសារ អាចម៌ដី ដែលធ្លាក់រាយប៉ាយលើដងផ្លូវនៅចំណុច មុខផ្លូវចេញ-ចូល ទៅរណ្តៅដីមួយនេះ ក៏ដូចជាផ្លូវខាងមុខរថយន្ដចូលចាក់បំពេញ។
ពលរដ្ឋបានឲ្យដឹងបន្ដថាក្រុមរថយន្ដអាចម៍ដីយកទៅចាក់បំពេញនៅតាមតំបន់មួយចំនួនក្នុងស្រុកកំពង់រោទិ៍ បើមើលពីរណ្តៅដីវិញជ្រៅៗណាស់មិនដឹងគេជីកតាមការកំណត់របស់មន្ទីរ៉ែនិងថាមពលដែរទេ ទៅថ្ងៃមុខមានផលប៉ះពាល់ច្រើនណាស់រីឯអាជ្ញាធរមិនដែលមកអើតមើលសោះ។
ពាក់ព័ន្ធទៅករណីនេះពលរដ្ឋជាច្រើនកំពុងតែរង់ចាំមើលលោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍ តើមានវិធានការយ៉ាងណាចំពោះបញ្ហានេះ។
ពលរដ្ឋសូមសំណូមពរដល់លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង សូមលោកអភិបាលចាត់មន្ត្រីជំនាញចុះពិនិត្យមើលផ្លូវមួយខ្សែនៅចំណុចទីតាំងខាងលើនេះផងទាន។
ពលរដ្ឋស្នើដល់លោក ប៉ុក តក ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តស្វាយរៀង មេត្តាជួយចុះពិនិត្យមើល ស្ថានភាពនៃរណ្ដៅដី នៅក្នុងមូលដ្ឋានទូទាំងស្រុក កំពង់រោទិ៍ផង៕
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មាននិងរងចាំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!
ទំនាក់ទំនងការិយាល័យនិពន្ធ៖ 077906664/098906664
No comments