គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    រណ្តៅដីដ៏ធំមហិមា ដែលជីកគាស់កកាយដឹកយកអាចម៍ដីលក់ កំពុងតែធ្វើឱ្យពលរដ្ឋមានការព្រួយបារម្ភ ខណៈមន្ត្រីពាក់ព័ន្ធសម្ងំស្ងៀម

    រណ្តៅដីដ៏ធំមហិមា ដែលជីកគាស់កកាយដឹកយកអាចម៍ដីលក់ កំពុងតែធ្វើឱ្យពលរដ្ឋមានការព្រួយបារម្ភ ខណៈមន្ត្រីពាក់ព័ន្ធសម្ងំស្ងៀម

    ផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៩:១១នាទី
    បន្ទាយមានជ័យ៖ រណ្តៅដីដ៏ធំមហិមាមួយកន្លែងស្ថិតនៅចំណុចក្រោយវត្តសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានពពួកឈ្មួញជីកគាស់កកាយយកអាចម៍ដីទៅលក់ យកលុយដាក់ហោប៉ៅ ដោយមិនខ្វល់ពីផលប៉ះពាល់ដល់សុខសុវត្តិភាពពលរដ្ឋ។

    តាមប្រភពព័ត៌មានបានឱ្យដឹងថា៖ រណ្តៅដីមួយកន្លែងនេះ មានម្ចាស់ជាកូនលោកធំម្នាក់ និងបានប្រើគ្រឿងចក្រជាច្រើនគ្រឿង ជីកគាស់កកាយយកអាចម៍ដីលក់ ដោយមានជម្រៅជ្រៅដល់ក្បាលប្រែត បង្កឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពកូនចៅនិងគោក្របីធ្លាក់ចូលក្នុងរណ្តៅដីមួយនេះ។

    ប្រភពបន្តទៀតថា៖ រណ្តៅដីដែលមានជម្រៅជ្រៅដល់ក្បាលប្រែតមួយកន្លែងនេះ កំពុងតែក្លាយជាកន្លែងមរណៈនៅថ្ងៃណាមួយជាក់ជាមិនខាន ហើយក្នុងមួយរយៈមកនេះក្រុមរថយន្តដឹកដីទាំងនោះកំពុងបើកបរធ្វើឲ្យធូលីដីហុយទៅលើផ្ទះរបស់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវបង្កឲ្យប៉ះពាល់ដល់សុខមាលភាពប្រជាពលរដ្ឋយ៉ាងខ្លាំង ហើយនៅរដូវមានភ្លៀងធ្លាក់ធ្វើឱ្យរអិលដួល។

    ពាក់ព័ន្ធនឹងបញ្ហានេះដែរ ពលរដ្ឋជាច្រើនបានសង្កេតឃើញថា មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានម្នាក់ៗ កំពុងតែសម្ងំស្ងៀម ហាក់បីដូចជាបណ្តែតបណ្ដោយឲ្យឈ្មួញដែលគ្មានគោរពច្បាប់ទំលាប់ទាំងនោះជីកកកាយដឹកជញ្ជូនអាចម៍ដោយគឃ្លើន តើឲ្យពលរដ្ឋសង្ឃឹមអ្វី!

    ចំណែកលោក យឹម សំណាង អភិបាលស្រុកអូរជ្រៅ ហាក់ដូចជាគ្មានចំណាត់ការទប់ស្កាត់ចំពោះក្រុមអាជីវកម្ម ដែលកំពុងជីកកាយដីលក់យកលុយទាំងនោះទាល់តែសោះ ដូចជាមានអ្វីលាក់បាំងខ្លាំងមែនទែន!

    ទាក់ទិនករណីនេះដែរ ពលរដ្ឋជាច្រើនស្នើសុំដល់ លោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបន្ទាយមានជ័យ សូមលោកមេត្តាដឹកនាំកម្លាំងចុះពិនិត្យវាស់វែង ចំពោះរណ្តៅដីយក្ស មួយកន្លែងខាងលើនេះផង ដើម្បីសុខទុក្ខពលរដ្ឋ។

    ប្រជាពលរដ្ឋសូមសំណូមពរដល់លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សូមលោកអភិបាលជួយចេញបទបញ្ជាដល់មន្ត្រីជំនាញពាក់ព័ន្ធក្រោមឪវាទ ចុះបង្ក្រាបទប់ស្កាត់ករណីខាងលើនេះផងទាន៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ