ភ្ញាក់ផ្អើល៖ បុរសម្នាក់បានយកកាំបិតកាប់សម្លាប់ប្រពន្ធខ្លួនឯង រួចចូលមកសារភាពមុខសមត្ថកិច្ច
ភ្ញាក់ផ្អើល៖ បុរសម្នាក់បានយកកាំបិតកាប់សម្លាប់ប្រពន្ធខ្លួនឯង រួចចូលមកសារភាពមុខសមត្ថកិច្ច
ផ្សាយនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៦:៣៦នាទីខេត្តសៀមរាប៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសជាប្តីម្នាក់បានយកកាំបិតប៉័ងតោកា.ប់សម្លា.ប់ប្រពន្ធរបស់ខ្លួន ហើយក៏ចាក់សោទ្វារផ្ទះនិងរបងជាប់ បន្ទាប់មកក៏ជិះម៉ូតូទៅស្រះស្រង់ រួចក៏ចូលទៅប៉ុស្តិ៍អង្គរធំហើយប្រាប់ថា ខ្លួនបានសម្លា.ប់ប្រពន្ធនៅក្នុងក្រុងសៀមរាប ខណៈពេលនោះសមត្ថកិច្ចក៏ឃាត់ខ្លួនបុរសរូបនេះនាំយកមកសួរនៅអធិការនគរបាលក្រុងសៀមរាប រួចរៀបចំកសាងសំណុំរឿងបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ សួរនាំបន្ត និងរៀបចំកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
សេចក្តីរាយការណ៍បន្តថា ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យ (ប្តី) បង្កឱ្យមានការការភ្ញាក់ផ្អើលពេញក្រុងសៀមរាបខាងលើនោះ បានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៨ ខែ មីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចក្នុងបរិវេណនគរបាលប៉ុស្តិ៍នគរធំ ក្រុងសៀមរាប ។
បើតាមលោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងទទួលផែនការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់ថា ដោយមានការដឹកនាំ និងចង្អុលបង្ហាញពីលោកស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ, លោកស្នងការរង ទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានឱ្យកម្លាំងការិយាល័យនគរបាលជំនាញ ចុះឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យ (ប្តី) សម្លា.ប់ប្រពន្ធ រួចហើយជិះម៉ូតូចូលទៅសារភាពនៅប៉ុស្តិ៍នគរបាលនគរធំ ហើយក៏នាំខ្លួនយកមកសួរនាំនៅអធិការនគរបាលក្រុងវិញ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ សួរនាំបន្ត ហើយនឹងរៀបចំកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
លោកបន្ថែមថា ជនសង្ស័យរូបនេះមានឈ្មោះ ស្រេង សុខ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតនៅភូមិអង្គឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ បច្ចុប្បន្នរស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ហើយបានរៀបការ និងរស់នៅជាមួយគ្នាប្រពន្ធរយៈពេលអស់ជាង១០ឆ្នាំមកហើយ ដោយមិនមានកូននោះ (ពាក់ព័ន្ធនឹងករណីឃាតក.ម្មគិតទុកជាមុន)។
លោកបានបញ្ជាក់ថា នៅវេលាម៉ោង០៥និង៣០នាទីព្រឹក ថ្ងៃ០៨ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅផ្ទះជនរងគ្រោះ ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប គឺមានករណីឃាតក.ម្មបង្កឡើងដោយជនសង្ស័យខាងលើ បានធ្វើសកម្មភាពយកកាំបិតប៉័ងតោកា.ប់ប្រពន្ធខ្លួនឈ្មោះ សោរ គឹមហ៊ាង ភេទស្រី អាយុ៤២ឆ្នាំ រស់នៅជុំគ្នា ត្រង់.ក បណ្តាលឱ្យស្លា.ប់ រួចក៏យកភួយគ្របពីលើជនរងគ្រោះ ហើយក៏បានចាក់សោទ្រវាផ្ទះ និងរបងជាប់ រួចជិះម៉ូតូទៅជួបសមត្ថកិច្ចនៅម្តុំស្រះស្រង់ ហើយប្រាប់ដល់សមត្ថកិច្ចថា ខ្លួនបានសម្លា.ប់ប្រពន្ធ ។
លោកបញ្ជាក់បន្តថា ក្រោយពីទទួលព័ត៌មានភ្លាម យើងបាននាំជនសង្ស័យទៅកាន់កន្លែងកើតហេតុ ដោយឃើញថា ពិតជាមានមនុស្សស្លា.ប់ពិតមែន បន្ទាប់មកយើងក៏បាននាំជនសង្ស័យយកមកសួរនាំ ក្រោយពីសួរនាំជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរុញប្រពន្ធធ្លាក់ពីលើកាំជណ្តើរ រួចយកកាំបិតប៉័ងតោសម្លា.ប់ប្រពន្ធពិតមែន។ ចំពោះមូលហេតុ ដោយសារជនសង្ស័យខឹងនឹងប្រពន្ធដែលមិនសូវយកចិត្តទុកដាក់ក្រុមគ្រួសាររបស់ខ្លួន និងបង្ខំឱ្យខ្លួនផឹកទឹកក្រូចឆ្មាសុទ្ធរាល់ថ្ងៃ ខណៈពេលដែលជនសង្ស័យកំពុងតែមានជំងឺក្រពះ ជំងឺតម្រងនោម និងកំពុងព្យាបាលជំងឺកូវីដ១៩ ផងដែរ។ ក្រោយសាកសួរចប់ យើងក៏បាននាំជនសង្ស័យទៅយកសំណាកពាក់ព័ន្ធនឹងជំងឺកូវីដ១៩ តែលទ្ធផល គឺអវិជ្ជមាន ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កម្លាំងការិយាល័យជំនាញ កំពុងសួរនាំ ហើយរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ ចំណែកសាកស.ពស្ត្រីរងគ្រោះវិញ បានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕
No comments