បុរសជាអ្នកបើកបររថយន្ដតាក់ស៊ីម្នាក់ បានរងរបួសធ្ងន់ ខណ:បើករថយន្តសុខៗរថយន្ដឆ្លងចរន្ដភ្លើង បណ្ដាលឲ្យផ្ទុះហ្គាស..!
បុរសជាអ្នកបើកបររថយន្ដតាក់ស៊ីម្នាក់ បានរងរបួសធ្ងន់ ខណ:បើករថយន្តសុខៗរថយន្ដឆ្លងចរន្ដភ្លើង បណ្ដាលឲ្យផ្ទុះហ្គាស..!
ផ្សាយបន្តនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៥:២៤នាទីឧត្ដរមានជ័យ៖ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ នៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បុរសជាអ្នកបើកបររថយន្ដតាក់ស៊ីម្នាក់ បានរងរបួសធ្ងន់ ខណ:បើករថយន្តសុខៗ ស្រាប់តែរថយន្ដឆ្លងចរន្ដភ្លើង បណ្ដាលឲ្យផ្ទុះហ្គាសឆេះជាអណ្តាតភ្លើង តែសំណាងល្អត្រូវបានប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុនិងកម្លាំងសមត្ថកិច្ចនគរបាលស្រុកអន្លង់វែង នាំគ្នាជួយពន្លត់និងសង្គ្រោះបានទាន់ពេលវេលា។
ករណីគ្រោះអគ្គិភ័យឆេះរថយន្តតាក់ស៊ីមួយគ្រឿងដោយសារផ្ទុះហ្គាសបណ្តាលឲ្យឆ្លងចរន្តភ្លើងខូចខាតរថយន្ត ១គ្រឿង របួសធ្ងន់ម្ចាស់រថយន្ត ១នាក់ និងឆេះកែបម៉ូតូ ២ គ្រឿង។
ម្ចាស់រថយន្តឈ្មោះ វ៉ន សុខុម ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិធម្មជាតិសម្តេចតេជោ ហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មុខរបរបើកបររថយន្តម៉ាក ម៉ាក TOYOTA SIENNA ពណ៌ទឹកមាស សេរីឆ្នាំ២០០២ ពាក់ផ្លាកលេខ ភ្នំពេញ 2AB-2970។ ប្រជាពលរដ្ឋ កម្លាំងប្រជាការពារ និងរថយន្តពន្លត់អគ្គិភ័យនគរបាលស្រុកចេញទៅជួយបាញ់ទឹកពន្លត់រលត់ទាំងស្រុង៕
No comments