សេចក្តីបកស្រាយបំភ្លឺ និងដិសេធទាក់ទងទៅនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតតាមបណ្ដាញសង្គម TIKTOK
សេចក្តីបកស្រាយបំភ្លឺ និងដិសេធទាក់ទងទៅនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតតាមបណ្ដាញសង្គម TIKTOK
ផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១១:៣៤នាទីភ្នំពេញ៖ បន្ទាប់ពីបានឃើញវីដេអូបង្ហោះក្នងបណ្ដាញសង្គម TIKTOK ដោយបានចោទសមត្ថភាពមិនខ្វល់ពីការងារ រវល់តែនិយាយទូរស័ព្ទ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ។ ក្រោយពីធ្វេីការសាកសួរ ស្រាវជ្រាវ នៅពេលកើតហេតុមន្ត្រីសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចគោលដៅ លើមហាវិថីសហព័ន្ធរុស្សី កែងស្ដុប២០០៤ ដោយពេលនោះមានបងប្អូនប្រជាពលរដ្ឋខលមកទំនាក់ទំនង សួរនាំរឿងករណីគ្រោះថ្នាក់ចរាចរណ៍ ហេីយក៏និយាយពន្យល់ណែនាំដល់បងប្អូនប្រជាពលរដ្ឋវិញ ប្រហែល៥នាទី ដូច្នេះហេីយទេីបមិនបាននិយាយឆ្លេីយឆ្លងភ្លាមៗជាមួយពលរដ្ឋដែលបេីកបរល្មេីសច្បាប់ ហេីយមិនដូចការចោទប្រកាន់ដែលបាននិយាយថាមិនខ្វល់ពីប្រជាពលរដ្ឋរាប់ម៉ោងគិតតែពីនិយាយទូរសព្ទ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សង្ឃឹមថាសាធារណជន កុំទាន់ជឿរាល់ព័ត៌មានដែលមិនមានភស្តុតាង ឬមិនទាន់មានមូលដ្ឋានច្បាស់លាស់បញ្ជាក់ការពិត។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមស្វាគមន៍ ទទួលនូវរាល់មតិយោបល់ស្ថាបនា ឬការរិះគន់របស់សាធារណជន និងជួយដោះស្រាយរាល់សំណូមពរនានាពាក់ព័ន្ធទៅនឹងមន្ត្រីអសកម្ម ប្រព្រឹត្តកំហុសខុសឆ្គងដូចការ ចោទប្រកាន់មែន នឹងត្រូវចាត់ការតាមច្បាប់ តាមវិន័យ ឬបទបញ្ជារបស់កងកម្លាំង។
បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់ Tik Tok ដែលផុសវីដេអូនេះ ដើម្បីឲ្យចូលខ្លួនមកបកស្រាយបំភ្លឺ៕
No comments