លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ពីចម្ងាយ Video Conference Meeting
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ពីចម្ងាយ Video Conference Meeting
ផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៥:៤៥នាទីកំពង់ចាម៖ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីគោលការណ៍សំខាន់ៗ នៃផែនការអន្តរស្ថាប័ន ស្តីពីកិច្ចការពារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ តាមរយៈប្រព័ន្ធវីដេអូ ពីចម្ងាយ (Video Conference Meeting) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណ:បញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.ប)។
កិច្ចប្រជុំនេះផងដែរមានការអញ្ជើញចូលរួមពីសំណាក់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអនុប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត, ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ក្រសួង/ស្ថាប័ន ដែលជាសមាជិកគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត, ឯកឧត្តម អគ្គមេបញ្ជាការ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អគ្គនាយកដ្ឋាន និងឯកឧត្តម អភិបាលគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត, ឯកឧត្តម អភិបាលរងខេត្ត និងកងកម្លាំងទាំងបីដែលជាសមាជិក នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍។
កិច្ចប្រជុំនេះផ្សព្វផ្សាយអំពីផែនការអន្តរស្ថាប័ន និងគោលបំណងអាទិភាពមួយចំនួនសម្រាប់អនុវត្ត, អំពីមុខសញ្ញាគោលដៅដែលត្រូវការពារ, ការកំណត់រង្វង់ការពារសន្តិសុខការិយាល័យបោះឆ្នោត, អំពីយន្តការ រចនាសម្ព័ន្ធ និងកិច្ចសហការសន្តិសុខបោះឆ្នោត និងការរៀបចំភ្នាក់ងារសន្តិសុខបោះឆ្នោត៕
No comments