ស្ត្រីខ្មែរម្នាក់ ត្រូវអតីតស្វាមីជាជនជាតិថៃ ចាក់សម្លាប់ដោយសារភ្លើងប្រច័ណ្ឌ
ស្ត្រីខ្មែរម្នាក់ ត្រូវអតីតស្វាមីជាជនជាតិថៃ ចាក់សម្លាប់ដោយសារភ្លើងប្រច័ណ្ឌ
ផ្សាយបន្តនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១២:១៣នាទីប្រទេសថៃ៖ ស្ត្រីខ្មែរដ៏ស្រស់សោភាម្នាក់ ដែលបម្រើការងារនៅកណ្តាលខេត្តសមុទ្រប្រាកាន ត្រូវបានអតីតស្វាមីដែលជាជនជាតិថៃ មកតាមរករឿងដល់កន្លែងធ្វើការ ព្រមទាំងបានដកកូនកាំបិតចាក់សម្លាប់ បន្ទាប់ពីតាមសុំត្រូវរ៉ូវគ្នាវិញ តែមិនបានសម្រេច។
ហេតុការដ៏រន្ធត់នេះបានកើតឡើងនាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ នៅក្នុងហាងលក់ដូរមួយកន្លែង ក្នុងខេត្តសមុទ្រប្រាកាន ប្រទេសថៃ។
បើតាមការលើកឡើងពីសាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបាននិយាយថា នៅមុនពេលកើតហេតុ គឺបុរសដែលជាអតីតស្វាមី (ជនជាតិថៃ) បានចូលមកដល់កន្លែងគិតលុយ ដែលជាកន្លែងស្ត្រីរងគ្រោះកំពុងអង្គុយធ្វើការ ដោយបាននិយាយចរចារសុំជាគ្នាវិញបន្ទាប់ពីបានបែកបាក់គ្នាជាច្រើនខែរួចមក។
សាក្សីបានបន្តថា៖ នៅពេលនោះដែរគេឃើញភាគីស្ត្រីរងគ្រោះបានព្យាយាមដើរចេញ ប៉ុន្តែខាងប្រុសបានដេញតាមដល់កណ្តាលហាងបានដកកូនកាំបិតពីចង្កេះចាក់ទៅលើស្ត្រីរងគ្រោះជាច្រើនកាំបិត ទើបសាក្សីដាច់ចិត្តហៅបុរសម្នាក់ទៀតដែលនៅក្នុងហាងចូលទៅចាប់បុរសជាប្តីប្រគល់អោយសមត្ថកិច្ចតែម្តង។
គួរបញ្ជាក់ថា៖ ស្ត្រីរងគ្រោះមានឈ្មោះ ណុប ណារី អាយុ៣៤ឆ្នាំ ជាជនជាតិខ្មែរ ជាស្ត្រីមេម៉ាយកូន៤នាក់ ចូលទៅបម្រើការងារក្នុងប្រទេសថៃដោយស្របច្បាប់ ជាមួយនិងកូន រួមនិងប្អូនប្រុសម្នាក់ផង បានរយ:ពេលជាង១ឆ្នាំមកហើយ ដោយបានគ្នាជាមួយជនជាតិថៃឈ្មោះ វ៉ាន់ ឈុំភូមឿង អាយុ៣១ឆ្នាំ បានគ្នាក្នុងរយ:ពេលខ្លី ហើយការសុំបែកពីស្ត្រីរងគ្រោះដោយសារតែខាងប្រុសផឹកស្រាជាប្រចាំ និងប្រើប្រាស់គ្រឿងញៀន ក្រោយមកម្នាក់ៗក៏មានដៃគូថ្មីរៀងៗខ្លួន ប៉ុន្តែខាងប្រុសនៅតែព្យាយាមទូរស័ព្ទទៅគម្រាមនាងមិនអោយមានអ្នកថ្មីជាដាច់ខាត។
នៅចំពោះមុខសមត្ថកិច្ចថៃ ជនសង្ស័យបានសារភាពថាខ្លួននៅតែស្រលាញ់នាងបើទោះបីជាបច្ចុប្បន្នខ្លួនមានដៃគូថ្មីក៏ដោយ លុះនៅពេលឮដំណឹងថានាងមានអ្នកថ្មីដែលជាមនុស្សខ្លួនធ្លាប់ស្គាល់ទៀត ទើបមានការខឹងតែម្តង ហើយក៏បានទៅទិញស្រា១ដបមកផឹក រួចយកកូនកាំបិតសៀតចង្កះទៅរកនាងតែម្តង រឿងការបែកបាក់គ្នាគឺដោយសារតែខ្លួនប្រើប្រាស់គ្រឿងញៀនផង និងផឹកស្រាជាប្រចាំផង។
នៅពេលនោះដែរសមត្ថកិច្ចបានវាស់ជាតិអាល់កុលទៅលើជនសង្ស័យគឺមានកម្រិត ១១២ មីល្លីក្រាម ក្នុង១លីត្រខ្យល់ ព្រមទាំងបាននាំខ្លួនទៅកាន់ស្នងការដ្ឋនដើម្បីសាកសួរ រួមជាមួយនិងកូនកាំបិតចុងស្រួច ដងខ្មៅប្រវែង៣០cm ទៅជាមួយផង ដើម្បីអនុវត្តតាមផ្លូវច្បាប់៕
No comments