អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភដល់កងកម្លាំងដែលជួបការលំបាក
អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភដល់កងកម្លាំងដែលជួបការលំបាក
កំពង់ចាម៖ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ដោយមានចង្អុលណែនាំពីលោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការរងទទួលផែនការងារនគរបាលសណ្ដាប់ធ្នាប់ បានចាត់ឲ្យលោកវរសេនីយ៍ឯក អឿ សុភា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងសហការី នាំយកអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសមាគមន៍ មិត្តនគរបាលជាតិកម្ពុជា ឧបត្ថម្ភដល់មន្រ្ដីនគរបាលជាតិ នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ចាម ចំនួន០៦ ដែលកំពុងសម្រាកព្យាបាលជំងឺ និងសម្រាកលំហែមាតុភាព៖
១-លោកវរសេនីយ៍ទោ ឆេ សេងភាព នាយរងការិយាល័យ ដែលមានជំងឺរលាកពោះវៀន
២-លោកវរសេនីយ៍ទោ ស៊ួច ស៊ីនី នាយរងការិយាល័យ ដែលភរិយាសម្រាកលំហែមាតុភាព
៣-លោកស្រីអនុសេនីយ៍ឯក ភួង ចន្ទសុគន្ធាវី នាយរងផ្នែក កំពុងសម្រាកលំហែមាតុភាព
៤-លោកស្រីអនុសេនីយ៍ឯក គាន ស្រីល័ក្ខ នាយរងផ្នែក ដែលកំពុងសម្រាកលំហែមាតុភាព
៥-លោកស្រីអនុសេនីយ៍ឯក ឌុច ម៉ានិច នាយរងផ្នែក ដែលមានជំងឺរលាកខ្នែងពោះវៀន
៦-លោកស្រីអនុសេនីយ៍ឯក ស៊ីម រ៉ាមេត នាយរងផ្នែក ដែលមានជំងឺរលៀកសន្លាក សរុបជាថវិកា ចំនួន២,៧០០,០០០ ៕
No comments