ប្រាប់មិត្តភក្តិ.ថា មេីលថែខ្លួនឲ្យល្អណា អញលាហើយ ចាំជួបគ្នាជាតិក្រោយ
ប្រាប់មិត្តភក្តិ.ថា មេីលថែខ្លួនឲ្យល្អណា អញលាហើយ ចាំជួបគ្នាជាតិក្រោយ
ផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៦:៤៨នាទីបន្ទាយមានជ័យ៖ យុវជនវ័យ១៨ឆ្នាំម្នាក់ សម្រេចចិត្តធ្វើអត្តឃាតចង់.កសម្លាប់ខ្លួនឯង ស្លាប់បាត់បង់ជីវិត បន្ទាប់ពីផ្តាំមិត្តភក្តិតាមឆាតយ៉ាងខ្លីថា «មេីលថែខ្លួនឲ្យល្អណា អញលាហើយ ចាំជួបគ្នាជាតិក្រោយ»។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ចំណុចចំការស្វាយរបស់ឈ្មោះ កែវ សារុំ ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិជប់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា៖ សពជនរងគ្រោះមានឈ្មោះ សួយ រ៉ាសុី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានធ្វេីអត្តឃាតចង.កសម្លាប់ខ្លួនឯង នៅនិងដេីមស្វាយ ដោយខ្សែភ្លេីងពណ៌ស កម្ពស់ពីដីដល់ចុងជេីង ៧០ស.ម។
ឪពុករបស់ជនរងគ្រោះឈ្មោះ ប៉ាន់ វ៉ាន់ឈុយ ភេទប្រុសអាយុ៤៤ឆ្នាំ នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងម្តាយឈ្មោះ ញ៉យ សូល ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
យោងតាមការបញ្ជាក់ឈ្មោះ ប៉ាន់ វ៉ាន់ឈុយ ភេទប្រុសអាយុ៤៤ឆ្នាំ នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ត្រូវជាឱពុករបស់ជនរងគ្រោះ បានបញ្ជាក់ថា កូនរបស់គាត់ឈ្មោះ សួយ រ៉ាសុី ភេទប្រុស អាយុ១៨ឆ្នាំបានមករៀននៅវិទ្យាល័យជប់វារី ស្រុកព្រះនេត្រព្រះ និងបានជួលបន្ទប់លោកគ្រូលី នៅភូមិជប់ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ដេីម្បីស្នាក់នៅរៀនសូត្រ ។ ហើយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៣និង០០នាទី កូនរបស់គាត់ឈ្មោះ សួយ រ៉ាសុី បានទូរស័ព្ទមកថាអោយគាត់ផ្ញេីលុយអោយ១០មុឺនរៀល តែគាត់ប្រាប់កូនថាចាំស្អែកចាំផ្ញេីលុយអោយ ឈ្មោះ សួយ រ៉ាសុី បានតបថាបេីស្អែកមិនបាច់ផ្ញេីមកទេចាំខ្ញុំរកការងារធ្វើចាយខ្លួនឯង ហេីយបិតទូស័ព្ទទៅ បន្ទាប់មកគាត់បានចុចទូរស័ព្ទទៅរកកូនតែកូនមិនទទួលក្រោយមកទូរស័ព្ទកូនចុចឈប់ចូល គាត់បានមករកកូនដល់បន្ទប់ជួលទាំងល្ងាចតែរកមិនឃេីញ។ នៅថ្ងៃដដែលម៉ោង១០យប់គាត់បានរាយការណ៍អោយប៉ុស្តិ៍នគរបាលជប់វារី ក្នុងរឿងដែលបាត់កូនឈ្មោះ សួយ រ៉ាសុី។ លុះដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ម៉ោង០៨និង៣០នាទីព្រឹក បានរកឃេីញកូនឈ្មោះ សួយ រ៉ាសុី ចង.ក និងដេីមស្វាយសម្លាប់ខ្លួនឯង។
តាមការបញ្ជាក់របស់ឈ្មោះ ផល ឡៃសុីម ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិជប់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ត្រូវជាមិត្តភ័ក្ររបស់ជនរងគ្រោះ បានបញ្ជាក់ថានៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ម៉ោង១៤និង៣៨នាទី នាងខ្ញុំបានឆាតទៅឈ្មោះ សួយ រ៉ាសុី តាមហ្វេសបុក ដោយមិនដឹងថាឈ្មោះ សួយ រ៉ាសុី បានបាត់ខ្លួនទេ ដោយឈ្មោះ សួយ រ៉ាសុី បានឆាតមកនាង ថា «មេីលថែខ្លួនអោយល្អណាសុច (ឈ្មោះសុច មានតែសួយ រ៉ាសុី ទេដែលហៅនាងខ្ញុំថាឈ្មោះសុច) និងបានលានាងខ្ញុំថា អញលាហើយ ចាំជួបគ្នាជាតិក្រោយ» ខ្ញុំសរសេរតបវិញថាជិតងាប់ហើយហាស។
លុះដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០៨និង៣០នាទីព្រឹក បានរកឃេីញឈ្មោះ សួយ រ៉ាសុី ចង.ក និងដេីមស្វាយ សម្លាប់ខ្លួនឯង នៅចំការខាងជើងភូមិជប់។
ជុំវិញករណីខាងលើនេះអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធ និងក្រុមគ្រូពេទ្យជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យធ្វើកោសល្យវិច័យលើសាកសពជនរងគ្រោះឈ្មោះ សួយ រ៉ាស៊ី បានពិនិត្យឃើញថាសាកសព ពិតជាស្លាប់ដោយសារធ្វើអត្តឃាតពិតប្រាកដមែន។
ចំណែកឯសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
No comments