គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ពលករខ្មែរជាច្រើននាក់ លួចឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃបានដោយរលូន បែរជាសមត្ថកិច្ចជំនាញពាក់ព័ន្ធមិនដឹង ហើយឆ្លើយដាក់គ្នាយកតែរួចខ្លួន

    ពលករខ្មែរជាច្រើននាក់ លួចឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃបានដោយរលូន បែរជាសមត្ថកិច្ចជំនាញពាក់ព័ន្ធមិនដឹង ហើយឆ្លើយដាក់គ្នាយកតែរួចខ្លួន

    ផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង២០:០៧នាទី
    បន្ទាយមានជ័យ៖ ពលករខ្មែរប្រុសស្រីក្មេងចាស់ជាច្រើននាក់ បានលួចឆ្លងដែនខុសច្បាប់តាមច្រកក្រវាត់ព្រំដែន ម៉ាឡៃ ចូលទៅប្រទេសថៃ បានដោយរលូន បែរជាសមត្ថកិច្ចជំនាញពាក់ព័ន្ធមិនដឹង និងកំពុងឆ្លើយដាក់គ្នាយកតែរួចខ្លួន ដូចជាមានការលាក់បាំងខ្លាំងមែនទែន។

    យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ ពលករខ្មែរចំនួន ១២៧នាក់ (ស្រី៣៩នាក់) និង (កុមារ០៧នាក់) បានលួចឆ្លងដែន ទៅប្រទេសថៃ តាមច្រកក្រវាត់ព្រំដែន ម៉ាឡៃ បានដោយរលូន តែជាអកុសលបែរជាត្រូវបានតម្រួតការពារព្រំដែនខាងភាគីថៃចាប់បាន ត្រង់ចំណុចភូមិណងព្រឺ ឃុំផាន់សឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ទល់មុខភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

    «ពាក់ព័ន្ធទៅនឹងករណីពលករខ្មែរលួចឆ្លងដែនបានដោយរលូនខាងលើនេះ ធ្វើឱ្យមហាជនជាច្រើនសង្ស័យថាមានខ្មោចស្រុក ជាអ្នកបើកដៃឲ្យហើយមើលទៅ ទើបអាចធ្វើឲ្យពលករជាងរយនាក់ទាំងនោះលួចឆ្លងដែនបានដោយរលូនបែបនេះ»

    ទាក់ទិនទៅនឹងពលករខ្មែរជាច្រើនបានលួចឆ្លងដែន ចូលទៅដីថៃ បានដោយរលូន និងគ្មានការទប់ស្កាត់បង្ក្រាបពីសំណាក់សមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងនេះ លោក អ៊ុំ សុផល ស្នងការរង ខេត្តបន្ទាយមានជ័យ ទទួលផែនក្រវាត់ព្រំដែន បានបំភ្លឺមកកាន់កងមាស តាមរយៈទូរស័ព្ទ នៅល្ងាចថ្ងៃទី២៦នេះ ថា៖ «ករណីនេះលោកមិនដឹងនោះទេ ឲ្យសួរទៅលោកស្នងការរង ដែលទទួលបន្ទុកទិស ស្រុកម៉ាឡៃ វិញទៅ»។

    ចំណែកឯលោកស្នងការរង ដែលទទួលបន្ទុកទិស  ស្រុកម៉ាឡៃ បានឲ្យដឹងវិញថា៖ «ករណីនេះលោកមិនដឹងទេ ឲ្យសួរទៅលោក អ៊ុំ សុផល ស្នងការរង ទទួលផែនក្រវាត់ព្រំដែន ទៅ ព្រោះរឿងអ្វីក៏ដោយ ក៏លោក អ៊ុំ សុផល ស្នងការរង ទទួលផែនក្រវាត់ព្រំដែន ដឹងដែរ»។

    លោកស្នងការរង ដែលទទួលបន្ទុកទិស ស្រុកម៉ាឡៃ បានបន្តឲ្យដឹងទៀតថា៖ «លោក អ៊ុំ សុផល ស្នងការរង ខេត្តបន្ទាយមានជ័យ ទទួលផែនក្រវាត់ព្រំដែន រូបនោះ តែងតែធ្វើការលាក់បាំង ដោយមិនឲ្យគាត់ដឹងរឿងអ្វីនោះទេ ដូចជាមានការលាក់លៀមខ្លាំងណាស់»។

    ការឆ្លើយដាក់គ្នាយកតែរួចខ្លួន និងភាពអាថ៌កំបាំងរបស់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់នេះ តើ? លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ គួរតែចាត់វិធានការបែបណាចំពោះមន្ត្រីដែលគ្មានភាពជាម្ចាស់ការ ដែលជាហេតុធ្វើឲ្យពលករជាច្រើននាក់លួចរត់ឆ្លងដែនបានដោយរលូន។

    ជុំវិញករណីនេះមហាជនជាច្រើន បានលើកឡើង និងចោទជាសំណួរ ដែរថា «នេះសំណាងហើយ ដែលតម្រួតភាគីថៃចាប់បាន ចុះអាចាប់មិនបាន តើមានប៉ុន្មានរយនាក់ដែរ».?

    គួរបញ្ជាក់ដែរថា៖ ពលករខ្មែរលួចឆ្លងដែន ចូលប្រទេសថៃ ដែលត្រូវបានតម្រួតការពារព្រំដែនថៃឃាត់ខ្លួនចំនួន១២៧នាក់ ត្រូវបានបញ្ជូនទៅកាន់ តម្រួតអន្តោប្រវេសន៍ថៃប្រចាំស្រុកអារញ្ញ ប្រទេសថៃ ដើម្បីចាត់វិធានការបន្ត៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ