ជនឆបោកម្នាក់ ដែលជាមេម៉ៅការសំណង់ ឈ្មោះ ចែវ សុវណ្ណ បានប្រមានអ្នកសារព័ត៌មានថា «និងប្រើសិទ្ធិរបស់ខ្លួនប្ដឹងសារព័ត៌មានណាដែលហ៊ានផ្សាយ រឿងអំពើបោកប្រាស់របស់ខ្លួន»
ជនឆបោកម្នាក់ ដែលជាមេម៉ៅការសំណង់ ឈ្មោះ ចែវ សុវណ្ណ បានប្រមានអ្នកសារព័ត៌មានថា «និងប្រើសិទ្ធិរបស់ខ្លួនប្ដឹងសារព័ត៌មានណាដែលហ៊ានផ្សាយ រឿងអំពើបោកប្រាស់របស់ខ្លួន»
ភ្នំពេញ៖ ជាងម៉ៅការសំណង់ម្នាក់ដែលមានឈ្មោះ ចែវ សុវណ្ណ កំពុងតែរងការចោទប្រកាន់ ថា បានបោកប្រាស់លុយដែលជាថ្លៃកម្លាំងពលកម្មរបស់ឈ្មោះ ម៉ៅ រិទ្ធី ដែលជាជនរងគ្រោះ សរុបចំនួន បួនពាន់ដុល្លារ (4000$) ហើយគេចវេសមិនព្រមសង ថែមទាំងបំពានលើកិច្ចសន្យា ដែលព្រមព្រៀងថានិងសងនៅចំពោះមុខមន្ត្រីយុត្តិធម៌ មិនតែប៉ុណ្ណោះបុគ្គលឆបោកឈ្មោះ ចែវ សុវណ្ណ រូបនេះ បានប្រមានធ្ងន់ៗ មកកាន់សារព័ត៌មានព័ត៌មានថា៖ «និងប្រើសិទ្ធិរបស់ខ្លួនប្ដឹងសារព័ត៌មានណាដែលហ៊ានផ្សាយ រឿងអំពើបោកប្រាស់របស់ខ្លួន»
«កាលប្រមានរបស់បុគ្គលឈ្មោះ ចែវ សុវណ្ណ ដែលជាជនឆបោក រូបនេះ លើកឡើងបន្ទាប់ពីខាងសារពត៌មាន ខលតាមរយៈទូរស័ព្ទដើម្បីសុំបទសម្ភាសន៍ ពាក់ព័ន្ធករណីបោកប្រាស់ខាងលើ»
យោងតាមឯកសារដែលជនរងគ្រោះឈ្មោះ ម៉ៅ រិទ្ធី ប្រាប់ និងផ្តល់ឲ្យសារព័ត៌មានយើងឲ្យដឹងថា បុគ្គលឈ្មោះ ចែវ សុវណ្ណ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិលេខ២ ឃុំឆាយ ស្រុកស្រែអំបិល ខេត្តកោះកុង ប្រើទូរស័ព្ទលេខ ០៦៩ ៦០០ ១៩២ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណបណ្ណលេខ ០២១៣០៨០៨៩ បានព្រមព្រៀងឲ្យលោក ម៉ៅ រិទ្ធី ធ្វើពុម្ពចាក់ប្លង់សេ ផ្ទះល្វែង ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ដោយតម្លៃក្នុង 1m²=15$ ហើយសន្យាថាធ្វើការងារនិងចប់ទើបអាចបើកលុយផ្ដាច់បាន។
តែផ្ទុយទៅវិញបុគ្គលឈ្មោះ ចែវ សុវណ្ណ មិនបានធ្វើដូចការសន្យានោះទេ ថែមទាំងគេចវេសមិនព្រមសងថ្លៃឈ្នួល និងបានបំពានយ៉ាងធ្ងន់ធ្ងរលើកិច្ចសន្យា ដែលធ្វើនៅចំពោះមុខមន្ត្រីយុត្តិធម៌ នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។
ជនរងគ្រោះឈ្មោះ ម៉ៅ រិទ្ធី ដែលជាអ្នកម៉ៅការសំណង់បន្តពីឈ្មោះ ចែវ សុវណ្ណ បានស្នើសុំឱ្យអង្គភាពសារព័ត៌មានយើងជួយធ្វើការផ្សព្វផ្សាយពាក់ព័ន្ធទៅនឹងករណីឆបោក ប្រព្រឹត្តដោយបុគ្គលឈ្មោះ ចែវ សុវណ្ណ ដើម្បីឲ្យបានដឹងដល់ កម្មករ ផ្សេងទៀត ដូចជាមហាជនទូទៅកុំឱ្យចាញ់បោកបុគ្គលរូបនេះ។
ជនរងគ្រោះក៏បានសូមសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ច គ្រប់ជាន់ថ្នាក់សូមមេត្តាជួយអន្តរាគមន៍ករណីនេះផង និងស្នើសុំឲ្យធ្វើការនាំខ្លួនជនឆបោក ខាងលើរូបនេះ យកមកផ្តន្ទាទោសតាមច្បាប់ ដើម្បីផ្តល់ភាពយុត្តិធម៌ដល់រូបគាត់ដែលជាពលរដ្ឋស្លូតត្រង់ផងទាន៕
No comments