គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ស្រុកស៊ីធរកណ្តាល៖ បនល្បែងមាន់ជល់ នឹងអាប៉ោង ក្នុងផ្ទះវីឡាដ៏ស្កឹមស្កៃ នៅតែអាចបន្តបើកដំណើរការបានដោយរលូន សង្ស័យលោក សេង សាវ៉ន អធិការស្រុក ជាអ្នកបើកឲ្យលេង_វគ្គ៣

    ស្រុកស៊ីធរកណ្តាល៖ បនល្បែងមាន់ជល់ នឹងអាប៉ោង ក្នុងផ្ទះវីឡាដ៏ស្កឹមស្កៃ នៅតែអាចបន្តបើកដំណើរការបានដោយរលូន សង្ស័យលោក សេង សាវ៉ន អធិការស្រុក ជាអ្នកបើកឲ្យលេង_វគ្គ៣

    ព្រៃវែង៖ ទីតាំងបនល្បែងស៊ីសងខុសច្បាប់ដុះស្លែ ដ៏ធំ «មាន់ជល់ និង អាប៉ោង» ស្ថិតនៅក្នុងផ្ទះវីឡាដ៏ស្កឹមស្កៃ ក្នុងភូមិ​ស្វាយ​សាក់ ឃុំ​ពោធិ៍​ទី ស្រុក​ស៊ីធរ​កណ្តាល ខេត្ត​ព្រៃវែង ពេលនេះនៅតែអាចបន្តបើកដំណើរការបានយ៉ាងរលូន ដោយគ្មានការបង្ក្រាបពីសមត្ថកិច្ចពាក់ព័ន្ធ នេះហាក់ដូចជាបណ្តែតបណ្ដោយពេកហើយ។

    ប្រជាពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្ភ និងភ័យខ្លាចយ៉ាងខ្លាំង ចំពោះសុខទុក្ខរបស់ពួកគាត់ ព្រោះហេតុថា ទីណាមានល្បែងទីនោះប្រាកដជាមានបទល្មើសកើតឡើងជាបន្តបន្ទាប់ជាក់ជាមិនខាន។

    ចំណែកឯលោក សេង សាវ៉ន អធិការនគរបាលស្រុកស៊ីធរកណ្តាល កំពុងតែសម្ងំស្ងៀម ខណៈល្បែងស៊ីសងខុសច្បាប់កំពុងបង្កការភ័យខ្លាចដល់សុខទុក្ខពលរដ្ឋ។

    ដោយសារតែ ទង្វើ និងសកម្មភាព របស់លោក សេង សាវ៉ន អធិការស្រុក មិនព្រមបង្ក្រាបបទល្មើសល្បែងស៊ីសង ធ្វើឱ្យមហាជនជាច្រើនសង្ស័យថា លោកសេង សាវ៉ន អធិការនគរបាលស្រុកស៊ីធរកណ្តាល ជាអ្នកអនុញ្ញាតឱ្យមានការបើកបនល្បែងស៊ីសងខុសច្បាប់ទាំងនេះ។

    រីឯលោក ពៅ ជីវី ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ហាក់បីដូចជា ប្រងើយកន្តើយចំពោះករណីនេះខ្លាំងមែនទែន ព្រោះហេតុថា កន្លងមកខាងសារព័ត៌មានជាច្រើនចុះផ្សព្វផ្សាយ ស្នើសុំឱ្យមានការបង្ក្រាបទប់ស្កាត់បទល្មើសនៅចំណុចទីតាំងខាងលើ តែបែរជាបណ្តែតបណ្ដោយ ហាក់ដូចជាមានអ្វីលាក់បាំង។

    ជុំវិញការបើកបនល្បែងស៊ីសងខុសច្បាប់ខាងលើនេះ នឹងមានការសង្ស័យថាមានការអនុញ្ញាតពីលោក សេង សាវ៉ន អធិការនគរបាលស្រុកស៊ីធរកណ្តាល ខាងសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក អធិការស្រុក បានទេ ព្រោះទូរស័ព្ទខលចូលជាច្រើនដងតែគ្មានអ្នកទទួល។

    មហាជនបន្តទៀតថាសកម្មភាព និង ទង្វើអសមត្ថភាព របស់លោក សេង សាវ៉ន អធិការនគរបាលស្រុកស៊ីធរកណ្តាល បានធ្វើឲ្យពលរដ្ឋជាច្រើន អស់ជំនឿ និងស្នើសុំដល់ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង សូមមេត្តាចាត់មន្ត្រីជំនាញចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ