គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ប្រទះឃើញបុរសចំណាស់វ័យ៦៥ឆ្នាំម្នាក់ ដេកស្លាប់នៅខ្ទមចាំស្រែរបស់អ្នកស្រុក

    ប្រទះឃើញបុរសចំណាស់វ័យ៦៥ឆ្នាំម្នាក់ ដេកស្លាប់នៅខ្ទមចាំស្រែរបស់អ្នកស្រុក

    ផ្សាយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៨:១៥នាទី
    បន្ទាយមានជ័យ៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងខ្ទមចាំស្រែ នៅផ្លូវវាងក្រុងសិរីសោភ័ណ ក្នុងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

    ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០៩:៣០នាទី នៅចំណុចទីតាំងខាងលើ សាកសពមិនស្គាល់អត្តសញ្ញាណជាមនុស្សអនាថាដេកស្លាប់នៅរោងចាំស្រែផ្លូវវាំងក្រុង មានភិនភាគរាង្គស្កូមខ្មៅ សក់កន្តាញ់ ស្លៀកខោយឺតព៌ណខ្មៅរហែក កំពស់ប្រហែល១,៦០ម៉ែត្រអាយុប្រហែល៦៥ឆ្នាំ។

    តាមការសាកសួរបំភ្លឺ​របស់​ឈ្មោះ សុន តេង ភេទប្រុស អាយុ ៥៨ឆ្នាំ រស់នៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ និងឈ្មោះ ឆាត ឆេង ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ជាអ្នកឃ្វាលគោនៅទីនេះជាប្រចាំបានអោយដឹងថាជនអនាថានេះមិនដឹងមកពីណាទេឃើញមកស្នាក់នៅរោងដែលគេធ្វើចាំស្រែនេះប្រហែល៤ថ្ងៃហើយ ធ្លាប់បានសុំទឹកខ្លួនផឹក ហើយនឹងសុំបារីជក់ ហើយតែងតែឃើញដើរទៅមកនៅជិតៗរោង មើលទៅមិនមានកម្លាំងក្នុងខ្លួនទេ ហើយក៏មិនដឹងបានហូបបាយឫអត់ដែល។

    លុះដល់ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០៩:៣០នាទី ពេលដែលពួកគាត់ដេញគោមកឃ្វាលក៏ឃើញដេកស្លាប់នៅនឹងរោង ទើបពួកគាត់រាយការណ៍អោយសមត្ថកិច្ច។

    តាមការបំភ្លឺរបស់ឈ្មោះ អីវ ឈីន ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅចម្ងាយពីកន្លែងកើតហេតុប្រហែល២០០ម៉ែត្រ  ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា បានអោយដឹងថាមនុស្សចាស់ម្នាក់នេះធ្លាប់ទៅសុំបាយគាត់ហូបចំនួន៣ថ្ងៃហើយទើបតែម្សិលមិញមិនឃើញទៅទេក្រោយមកទើបលឺដំណឹងថាស្លាប់។

    សាកសពត្រូវបានសមត្ថកិច្ចជំនាញពិនិត្យកោសល្យវិច័យបានសន្និដ្ឋានថា​ សាកសពស្លាប់ដោយសារ​ខ្វះ​ជាតិ​ស្ករ​ មិនសូវបាន​ហូប​អាហារ​គ្រប់គ្រាន់ ពុំមានពាក់ព័ន្ទនឹងអំពេីឃាតកម្មរឺអត្តឃាតឡេីយ។ និងស្នើរសុំប្រគល់សាកសព អោយលោកមេភូមិរោងម៉ាស៊ីនយកទៅធ្វេីបុណ្យតាមប្រពៃណីនៅវត្តសុភមង្គល៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ