លោកទេស វិបុល និងភរិយា ឧបត្ថម្ភអង្ករនិងថវិកា ដល់អ្នកសារព័ត៌មាន ចំនួន៥នាក់ ដែលកំពុងតែជួបការលំបាក
លោកទេស វិបុល និងភរិយា ឧបត្ថម្ភអង្ករនិងថវិកា ដល់អ្នកសារព័ត៌មាន ចំនួន៥នាក់ ដែលកំពុងតែជួបការលំបាក
ផ្សាយនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៩:០២នាទីខេត្តកណ្តាល៖ នៅថ្ងៃ០៦ ខែមេសា ឆ្នាំ២០២២នេះ នៅទីស្នាក់ការកណ្តាល របស់សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ស្ថិតនៅក្នុងភូមិព្រែកក្របៅ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល លោកទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និងភរិយា បានអញ្ជើញចូលរួមឧបត្ថម្ភថវិកាចំនួន៥០ម៉ឺនរៀលនិងអង្ករចំនួន៥បេ ជូនដល់អ្នកសារព័ត៌មាន ជើងចាស់ចំនួន៥នាក់ ក្នុង
ម្នាក់ៗទទួលបានថវិកាចំនួន១០ម៉ឺនរៀល និងអង្ករម្នាក់មួយបេស្មើរនិង៥០គីឡូ។
សូមជម្រាបជូនថា៖ បងប្អូនអ្នកសារព័ត៌មាន ចំនួន៥នាក់ ដែលទទួលបានការឧបត្ថម្ភពីលោក ទេស វិបុល និងភរិយា ភាគច្រើនបងប្អូនសុទ្ធសឹងតែជាអ្នកសារព័ត៌មាន ជើងចាស់ ដែលកំពុងតែជួបការលំបាកនៅក្នុងបន្ទុកគ្រួសារនិងមានជំងឺប្រចាំកាយទៀតផង។
លោក ទេស វិបុល បានបញ្ជាក់ថា៖ ទោះបីជាអំណោយរបស់លោកនិងភរិយារបស់លោកមានកម្រិតតិចតួចក៏ពិតមែនក្នុងការជួយឧបត្ថម្ភដល់អ្នកសារព័ត៌មាននៅក្នុងពេលនេះ តែលោកនិងភរិយារបស់លោក មានឆន្ទះក្នុងការជួយឧបត្ថម្ភដល់អ្នកសារព័ត៌មាន ដែលកំពុងតែជួបការលំបាក។
លោក ទេស វិបុល បានបញ្ជាក់ទៀតថា៖ ក្នុងនាមលោកជាប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា រួមនិងភរិយា របស់លោក លោកនិងបន្តជួយឧបត្ថម្ភបន្តទៀតដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានដទៃទៀត
ដើម្បីចូលរួមចំណែកជាមួយនិងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដ៏ឆ្នើម នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយកន្លងមកក៏ដូចជាក្នុងពេលបច្ចុប្បន្នសម្តេចទាំងទ្វេរ តែងតែគិតគូរពីបញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបជូនបន្ថែមទៀតថា៖ បងប្អូនអ្នកសារព័ត៌មានចំនួន៥នាក់ ដែលទទួលបានការឧបត្ថម្ភជាថវិកានិងអង្ករ ពីលោក ទេស វិបុល និងភរិយារួមមានឈ្មោះដូចជា៖(១)លោក ស សុជាតិ ចាងហ្វាងការផ្សាយកាសែតសម្លេងជនគ្មានព្រំដែន (២)លោក ហង្ស ចក្រា ចាងហ្វាងការផ្សាយកាសែតខ្មែរម្ចាស់ស្រុក (៣)លោក ឃួន ប្លាយវី ចាងហ្វាងការផ្សាយកាសែតឆាយ៉ាអង្គរ (៤)លោកស្រី ឃ្លាំង ចាន់រ៉ាវី ចាងហ្វាងការផ្សាយកាសែតកោះឯករាជ្យ (៥)លោក មាស ផល្លី និពន្ធនាយកគេហទំព័រ meas saranews។
លោក ហង្ស ចក្រា តំណាងអោយអ្នកសារព័ត៌ចំនួន៤នាក់ បានថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះលោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និងភរិយា ដែលបានចំណាយធនធានផ្ទាល់ខ្លួនមានទាំងថវិកានិងអង្ករ ដើម្បីជួយឧបត្ថម្ភដល់បងប្អូនអ្នកសារព័ត៌មានចំនួន៥នាក់ ដែលកំពុងតែជួបការលំបាក។
លោក ហង្ស ចក្រា បានជូនពរជ័យដល់លោកទេស វិបុល និងភរិយា និងក្រុមការងារ ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ សូមមានសំណាងល្អ សុខភាពល្អបរិបូរណ៌ ពិសេសប្រកបកិច្ចការងារ ទាំងការងាររដ្ឋនិងឯកជនសូមសម្រេចជោគជ័យ ១០០ភាគរយ។
ជាទីបញ្ចប់លោកទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាន នៅទូទាំងប្រទេស បងប្អូនត្រូវបំពេញភារកិច្ចជាអ្នកសារព័ត៌មាន អោយបានល្អខ្ជាប់ខ្ជួន តាមវិជ្ជាជីវ:របស់អ្នកសារព័ត៌មាន (ពោល)គឺកុំបំពានសិទ្ធរបស់អ្នកដទៃ កុំបំភ្លៃកាពិត នូវពាក្យស្លោកដ៏មានអត្ថន័យ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអោយបានគ្រប់ៗគ្នា៕
No comments