សារលិខិតរំលែកមរណទុក្ខរបស់ អគ្គស្នងការនគរបាលជាតិ ជូនចំពោះក្រុមគ្រួសារនៃសព ដែលបានពលីកម្ម ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន
សារលិខិតរំលែកមរណទុក្ខរបស់ អគ្គស្នងការនគរបាលជាតិ ជូនចំពោះក្រុមគ្រួសារនៃសព ដែលបានពលីកម្ម ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន
ភ្នំពេញ៖ សាររំលែកមរណៈទុក្ខរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេតសាវឿន អគ្គស្នងការនគរបាលជាតិ រួមនឹងមន្ត្រីនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជូនចំពោះក្រុមគ្រួសារសព របស់លោក វរសេនីយ៍ត្រី ជុច សុភា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទួលព្រេច ហើយនិងក្រុមគ្រួសារ របស់លោក អនុសេនីយ៍ទោ រីម សុផាន់ណា មន្ត្រីនគរបាលនៃអធិការដ្ឋានស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលបាន ពលីកម្មជីវិតក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន។
ចំពោះកាលពលីកម្មជីវិតរបស់មន្ត្រីនគរបាលទាំងពីររូបនេះ គឺជាគំរូវីរភាពដ៏ឧត្តុងឧត្តម នឹងទទួលបាននូវការគោរពកោតសរសើរ ស្ញប់ស្ញែងពីថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ ក៏ដូចជាប្រជាពលរដ្ឋខ្មែរផងដែរ។
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ សូមសម្តែងនូវសមានចិត្តក្រៀមក្រំ ចូលរួមរំលែកមរណៈទុក្ខដោយក្ដីសោកស្តាយ សូមបួងសួងឧទ្ទិសដល់គុណបុណ្យព្រះរតនត្រ័យជួយដល់ដួងវិញ្ញាណក្ខន្ធរបស់ លោក វរសេនីយ៍ត្រី ជុច សុភា ហើយនិងលោក អនុសេនីយ៍ទោ រីម សុផាន់ណា សូមឆាប់បានយោនយកកំណើតចាប់បដិសន្ធិក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
No comments