ពលរដ្ឋខ្មែរចំនួន០៦នាក់ បម្រុងលួចឆ្លងដែនចូលប្រទេសថៃទៀតហើយ
ពលរដ្ឋខ្មែរចំនួន០៦នាក់ បម្រុងលួចឆ្លងដែនចូលប្រទេសថៃទៀតហើយ
ផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៧:២៩នាទីបន្ទាយមានជ័យ៖ ពលរដ្ឋខ្មែរចំនួន០៦នាក់ មានទាំងប្រុស ទាំងស្រី និងកុមារ បម្រុងនឹងលួចរត់ឆ្លងដែនទៅកាន់ដែនដីថៃទៀតហើយ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា «ពលរដ្ឋខ្មែរចំនួន ០៦នាក់ ស្រី០២នាក់ កុមារាម្នាក់ ត្រូវបានកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ឃាត់ខ្លួនបានក្នុងករណីបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ»។
ករណីឃាត់ខ្លួន ពលរដ្ឋខ្មែរទាំង០៦នាក់នេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១១:០០នាទី ដោយកិច្ចសហការជាមួយកម្លាំងប៉ុស្តិ៍ភ្នំប្រាក់ចំនួន០៤នាក់ ដឹកនាំដោយលោក យ៉ុន ឆៃយ៉ាន នាយប៉ុស្តិ៍ សហការជាមួយកម្លាំងយោធាតំបន់អភិវឌ្ឍន៍ ចំនួន០៣នាក់ ដឹកនាំដោយលោក សុខ វណ្ណដន បានធ្វើការទប់ស្កាត់ប្រជាពលរដ្ឋទាំងចំនួន០៦នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ ត្រង់ផ្លូវចូលគោលដៅដើមចែង ចំណុចចំការស្វាយចន្ទី ខាងលិចចម្ងាយប្រហែល៥០០ម៉ែត្រពីផ្លូវជាតិលេខ៥៨ ស្ថិតនៅក្នុងភូមិសាស្រ្តភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
បន្ទាប់មកកម្លាំងយោធាតំបន់អភិវឌ្ឍន៍បានសុំនាំយកពួកគាត់ទាំង០៦នាក់ទៅកន្លែងរបស់គាត់ ដើម្បីនាំយកទៅប្រគល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគោករមៀតដោយផ្ទាល់៕
No comments