ទីបំផុត.! ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ ស្ថិតនៅផ្សារទំនើបស៊ីធីម៉ល ត្រូវបានអាជ្ញាធរចុះបង្ក្រាបហើយ
ទីបំផុត.! ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ ស្ថិតនៅផ្សារទំនើបស៊ីធីម៉ល ត្រូវបានអាជ្ញាធរចុះបង្ក្រាបហើយ
ផ្សាយនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៧:០១នាទីភ្នំពេញ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ ដែលបង្គប់នៅផ្សារទំនើបស៊ីធីម៉លជាន់ទីពីរ។
ប្រតិបត្តិការនេះធ្វើនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៥:០០នាទី ដឹកនាំដោយលោក ពាន វាសនា អភិបាលរង ខណ្ឌ៧មករា បានចុះបិទទីតាំង ដែលមានយីហោ «វេទមន្ត អុិនធេីធេនមុិន វើលដ៍» ដែលមានអាស័យដ្ឋាននៅលើផ្សារទំនើបស៊ីធីម៉លជាន់ទី២ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមព័ត៌មានដែលខាងសារព័ត៌មានយើងទទួលបាន បញ្ជាក់ថា៖ អាជ្ញាធរបានដកហូតទូហ្គេមបាញ់ត្រី និងទូរហ្គេមតុកក្តាចំនួន ០៤ទូ យកទៅរក្សាទុកនៅសាលាខណ្ឌ៧មករា។
គួរបញ្ជាក់ថា៖ នៅក្នុងផ្សារទំនើបស៊ីធីម៉លជាន់ទី២នេះ គឺជាកន្លែងសម្រាប់ប្រមូលផ្តុំជនញៀនល្បែងគ្រប់មជ្ឈដ្ឋានមកពពាក់ពពូនគ្នាលេងល្បែងហ្គេមបាញ់ត្រីយ៉ាងអណាធិបតេយ្យបំផុត ទើបអាជ្ញាធរឈានដល់ការបង្ក្រាប៕
No comments