ទៀតហើយ.! ពលរដ្ឋខ្មែររាប់សិបនាក់ លួចឆ្លងដែនចូលប្រទេសថៃបានដោយរលូន តែត្រូវតម្រួតថៃក្របួចជាប់
ទៀតហើយ.! ពលរដ្ឋខ្មែររាប់សិបនាក់ លួចឆ្លងដែនចូលប្រទេសថៃបានដោយរលូន តែត្រូវតម្រួតថៃក្របួចជាប់
ផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៥:២៣នាទីដដែលៗទៀតហើយ តម្រួតការពារព្រំដែនថៃ កងអនុសេនាធំលេខ ១២៤ (តឆដ១២៤) បានក្របួចពលរដ្ឋខ្មែរប្រមាណជាង៥០នាក់ ដែលលួចឆ្លងដែនចូលទឹកដីរបស់គេ កាលពីថ្ងៃទី២៩មេសា ឆ្នាំ២០២២ ម្សិលមិញ។
តាមប្រភពដែលសារព័ត៌មានយើងទើបទទួលបាន បញ្ជាក់ថា៖ ពលរដ្ឋខ្មែរចំនួន៥៨នាក់ (ស្រី២៤នាក់) និង (កុមារ០៩នាក់) ត្រូវបានកម្លាំងតម្រួតព្រំដែនថៃកងអនុសេនាធំលេខ ១២៤ (តឆដ១២៤) ឃាត់ខ្លួនបានក្នុងករណីលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ។
ករណីឃាត់ខ្លួននេះធ្វើនៅត្រង់ចំណុចភូមិណងព្រឺ ឃុំផាន់សឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ទល់មុខភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្នុងវេលាម៉ោង២៣:០០នាទីថ្ងៃ២៩ ខែមេសា ឆ្នាំ២០២២។
ករណីនេះផងដែរ៖ កម្លាំងតម្រួតព្រំដែនថៃ (តឆដ១២៤) បានធ្វើការសួរនាំ និងធ្វើតេស្តរកមេរោគកូវីដ-១៩រួច ក៏បានបញ្ចូនប្រជាពលរដ្ឋទាំង៥៨នាក់ ទៅអោយតម្រួតអន្តោប្រវេសន៍ថៃដែលប្រចាំនៅស្រុកអារញ្ញ ដើម្បីចាត់វិធានការបន្តតាមនីតិវិធី។
ជុំវិញករណីដដែលៗ នេះ មហាជនជាច្រើន តែងតែមានចម្ងល់ ឆ្ងល់ជារើយៗ ថា ហេតុអ្វីបានជាពលរដ្ឋខ្មែរជាច្រើនរាប់សិបនាក់មានទាំងក្មេងទាំងចាស់អាចលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃបានដោយរលូនបែបនេះ ចុះកម្លាំងសមត្ថកិច្ចពាក់ព័ន្ធដែលទទួលផែនការងារក្រវាត់ព្រំដែនកម្ពុជាយើងទាំងនោះដេកលក់ឬយ៉ាងណា ទើបមានករណីនេះកើតឡើងម្តងហើយម្តងទៀត។
ចំណែកឯលោក អ៊ុំ សុផល ស្នងការរង ទទួលផែនការងារក្រវាត់ព្រំដែន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ហាក់ដូចជាគ្មានវិធានការទប់ស្កាត់ទាល់តែសោះ ព្រោះកន្លងមកលោក អ៊ុំ សុផល ស្នងការរង រូបនេះ តែងតែគ្មានភាពទទួលខុសត្រូវចំពោះតួនាទីការងារ (ពោលគឺ) អោយតែមានបញ្ហាចឹងៗកើតឡើងគឺតែងតែឆ្លើយ ឲ្យទៅសួរអ្នកនេះ ឲ្យទៅសួរអ្នកនោះ៕
No comments