គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ស្រុកស្ទឹងត្រង់៖ ទីតាំងសង្វៀនជល់មាន់ និងអាប៉ោង នៅតែបន្តបើកដំណើរការយ៉ាងសកម្ម ខណៈសមត្ថកិច្ចបន្តរក្សាភាពស្ងៀមស្ងាត់

    ស្រុកស្ទឹងត្រង់៖ ទីតាំងសង្វៀនជល់មាន់ និងអាប៉ោង នៅតែបន្តបើកដំណើរការយ៉ាងសកម្ម ខណៈសមត្ថកិច្ចបន្តរក្សាភាពស្ងៀមស្ងាត់

    ផ្សាយនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៨:២៩នាទី
    ខេត្តកំពង់ចាម៖ ទីតាំងសង្វៀនជល់មាន់ និងអាប៉ោង ស្ថិតនៅភូមិគីឡូបី ឃុំបឹងកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅតែបន្តបើកដំណើរការបានយ៉ាងសកម្ម ខណៈសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានកំពុងតែបន្តភាពស្ងៀមស្ងាត់។

    តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ សង្វៀនជល់មាន់ និងអាប៉ោង ដែលស្ថិតនៅភូមិឃុំខាងលើនេះ ជារបស់ឈ្មោះ វ៉ាន់ ជាមេក្លោងក្នុងការប្រមូលផ្ដុំពលរដ្ឋខ្មែរឲ្យមកលេងល្បែងនៅកន្លែងខ្លួន ដោយក្នុងមួយគូរៗ ចាប់ពី១០០០ដូល្លារ រហូតដល់៥០០០ដូល្លារ! ហើយក៏មានអ្នកឈ្នះចាញ់មិនតិចគ្នាដែរ។

    ប្រភពព័ត៌មានបានបន្ថែម និងរិះគន់ថា៖ លោក ឯម វឌ្ឍនា ជាអធិការស្រុក ស្ទឹងត្រង់ ហាក់ដូចជាស្ងៀមស្ងាត់ ខណៈមានទីតាំងជល់មាន់ និងអាប៉ោង នៅក្បែអធិការស្រុក និងកំពុងដំណើរការបើកលេងជារៀងរាល់ថ្ងៃយ៉ាងរលូន ដែលជាលក្ខណៈទ្រង់ទ្រាយធំៗយ៉ាងគគ្រឹកគគ្រេង ប៉ុន្តែបែរជាពុំឃើញមានការបង្ក្រាបពីកម្លាំងសមត្ថកិច្ចទៅវិញ។

    ប្រភពព័ត៌មានបន្តទៀតថា៖ នៅថ្ងៃសៅរ៍ ទី០៩ ខែមេសា ឆ្នាំ២០២២នេះ មានការប្រជល់មាន់ខ្នាតធំ មិនតិចជាង ១៥គូរឡើយ និងមានការភ្នាល់ដាក់លុយចាប់ពីរាប់ពាន់ដុល្លារក្នុងមួយគូរៗ និងមានឈ្មោះ «ណាក់» ហៅ «អាស្រមោច» ធ្វើជាអាជ្ញាកណ្ដាលក្នុងការប្រកួតនេះ។

    ពលរដ្ឋជាច្រើនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុខទុក្ខរបស់ពួកគាត់ ខណៈល្បែងស៊ីសងខុសច្បាប់ កំពុងតែបើកដំណើរការយ៉ាងគគ្រឹកគគ្រេង ដែលជាហេតុនាំឲ្យមានភាពអសន្តិសុខកើតឡើងដូចជា ករណីលួច ឆក់ ប្លន់ អំពើហិង្សាក្នុងគ្រួសារ និងភាពអសន្តិសុខផ្សេងទៀតគឺផ្ដើមចេញពីល្បែងស៊ីសងនេះឯង។

    ប្រជាពលរដ្ឋជាច្រើនស្នើសុំដល់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមឯកឧត្តមមេត្តាចាត់មន្ត្រីជំនាញក្រោមឱវាទចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើផងទាន។

    ពលរដ្ឋស្នើដល់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម មេត្តាជួយចេញបទបញ្ជាដល់លោក ឯម វឌ្ឍនា អធិការស្រុកស្ទឹងត្រង់ ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងផងទាន ដើម្បីភូមិឃុំមានសុវត្ថិភាព ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ