យាយបានត្រឹមអោបរូបថតចៅ សម្រក់ទឹកភ្នែក ខណៈចៅដ៏កំសត់ម្នាក់នេះ ជិតដល់ថ្ងៃរៀបការហើយ បែរជាត្រូវឆក់ខ្សែរភ្លើងស្លាប់
យាយបានត្រឹមអោបរូបថតចៅ សម្រក់ទឹកភ្នែក ខណៈចៅដ៏កំសត់ម្នាក់នេះ ជិតដល់ថ្ងៃរៀបការហើយ បែរជាត្រូវឆក់ខ្សែរភ្លើងស្លាប់
ផ្សាយនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៤:៥៣នាទីខេត្តកណ្ដាល៖ លោកយាយបានត្រឹមតែអោបរូបថតចៅទាំងទឹកភ្នែក ខណៈនៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ ចៅកំលោះរបស់លោកយាយនឹងដល់ថ្ងៃរៀបមង្គលការទៅហើយ តែបែរជាអកុសលត្រូវឆក់ខ្សែភ្លើងស្លាប់ទៅវិញ ខណៈចៅរបស់គាត់បានជួយរៀបចំផ្ទះសំបែង នៅល្ងាចថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ នៅក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សពជនរងគ្រោះឈ្មោះ យឺ តារា អាយុ៣២ឆ្នាំ ជាលោកគ្រូពេទ្យ នៃមន្ទីរពេទ្យព្រះកេតុមាលា មានឋានន្តរសក្ត័ អនុសេនីយ៏ត្រី។
បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះដាក់ជណ្តើរឡើងបាញ់វីសសង្ក័សីដំបូលយ៉ាកផ្ទះនៅខាងមុខដែលទើបកាត់រួច ក៏ត្រូវបាន ជើងជណ្តើរខាងក្រោមសង្កត់លើខ្សែភ្លើងដែលដាច់រលាត់ឆ្លងចរន្តឆក់ផ្តាច់ជីវីតតែម្តង។
សូមជម្រាបជូនថា ជនរងគ្រោះគឺត្រូវចូលរោងការនៅថ្ងៃអាទិត្យទី១០ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ។ ឪពុកជនរងគ្រោះឈ្មោះ អ៊ូច យឺ ម្តាយជនរងគ្រោះបានទទួលមរណភាពតាំងពីជនរងគ្រោះកេីតបាន១ខែកន្លះ ហេីយបានម្តាយ ចិញ្ចឹមឈ្មោះ សាន ហៀង ជាអ្នកបីបាច់ថែរក្សា។ ជនរងគ្រោះមានបងប្អូនបង្កើត ៦នាក់ ដែលជនរងគ្រោះគឺជាកូនទី៦កូនពៅ៕
No comments