អគ្គស្នងការនគរបាលជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលនៃប្រតិបត្តិការប្រចាំត្រីមាសទី១ ឆ្នាំ២០២២
អគ្គស្នងការនគរបាលជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលនៃប្រតិបត្តិការប្រចាំត្រីមាសទី១ ឆ្នាំ២០២២
ផ្សាយនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៥:៣០នាទីភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលនៃប្រតិបត្តិការប្រចាំត្រីមាសទី១ ឆ្នាំ២០២២ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២២ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ ប្រព្រឹត្តឡើងនៅអគ្គស្នងការដ្ឋានននគរបាលជាតិ ដោយមានការចូលរួមពី អគ្គស្នងការរងនគរបាលជាតិ អនុប្រធានសេនាធិការដ្ឋាន អនុប្រធាននាយកដ្ឋានកណ្តាល ប្រធាននាយកដ្ឋាន-អង្គភាព ស្នងការនគរបាលរាជធានី-ខេត្តទាំង២៥ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត៕
No comments