លោកស្រីមេធាវី តាំង សុីនហុង ត្រូវបានតែងតាំងជា «ឧត្តមទីប្រឹក្សា» សម្តេចព្រះមហាសង្ឃរាជ និងទទួលបានការបំពាក់គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ «មហាសេរីវឌ្ឍន៍»
លោកស្រីមេធាវី តាំង សុីនហុង ត្រូវបានតែងតាំងជា «ឧត្តមទីប្រឹក្សា» សម្តេចព្រះមហាសង្ឃរាជ និងទទួលបានការបំពាក់គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ «មហាសេរីវឌ្ឍន៍»
ផ្សាយនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១០:៥៨នាទីខេត្តកណ្តាល៖ លោកស្រីមេធាវី តាំង សុីនហុង ប្រធាន សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ ត្រូវបានតែងតាំងជា «ឧត្តមទីប្រឹក្សា» របស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃ ព្រះរាជាណាចក្រកម្ពុជា និងទទួលបាននូវការបំពាក់គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ «មហាសេរីវឌ្ឍន៍»ផងដែរ។
ពិធីប្រកាសតែងតាំង និងប្រគល់គ្រឿងឥស្សរិយយស និង ព្រះរាជសង្ឃប្រកាស ប្រារព្វនៅក្នុងវត្តអង្គសិម្ពលី ស្ថិតក្នុងឃុំពើកស្រុកអង្គស្នូល ខេត្តកណ្តាល ក្រោមព្រះអធិបតី សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ដោយមានការនិមន្ត អញ្ជើញចូលរួមពីព្រះសង្ឃ ពុទ្ធសាសនិក សិស្សានុសិស្សជាច្រើនអង្គ អ្នក នារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២។
សូមជម្រាបថា ក្រៅពីទទួល គ្រឿងឥស្សរិយយស និងការតែងតាំងខាងលើ លោកស្រីមេធាវី តាំង សុីនហុង ក៏ទើបទទួលបាន ព្រះរាជប្រកាសនីយប័ត្រ ផ្តល់គោរម្យ៍ងារជា «មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍» ពីគណៈសង្ឃពុទ្ធសាសនាកម្ពុជា ផងដែរ។
ការប្រទានគោរម្យ៍ងារ និងគ្រឿងឥស្សរិយយស ឋានៈតួនាទីជាបន្តបន្ទាប់នេះ ពិតជាសាកសមបំផុតសម្រាប់ លោកស្រីមេធាវីប្រធាន ព្រោះតែការកសាងអំពើល្អ ចូលចិត្តធ្វើបុណ្យ ដាក់ទាន ធ្វើសកម្មភាពសប្បុរសជួយពលរដ្ឋរងភាពអយុត្តិធម៌ ជនរងគ្រោះ ជនទីទ័លក្រ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិយើងឱ្យកាន់តែរីកចម្រើនទាំងវិស័យ ពុទ្ធចក្រ និងអាណាចក្រ ដោយចំណាយថវិកាផ្ទាល់ខ្លួនអស់ជាច្រើន៕
No comments