លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ បានបញ្ជាកម្លាំងចុះប្រតិបត្តិការបង្ក្រាប ទីតាំងល្បែងស៊ីសងជល់មាន់ តាមអនឡាញ
លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ បានបញ្ជាកម្លាំងចុះប្រតិបត្តិការបង្ក្រាប ទីតាំងល្បែងស៊ីសងជល់មាន់ តាមអនឡាញ
ព្រះសីហនុ៖ ដោយមានការយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់ប្រជាពលរដ្ឋ លោក អុី សុខឡេង អភិបាល នៃគណៈអភិបាលក្រុងព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បានបញ្ជាកម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ មាន់ជល់តាមទូរទស្សន៍អនឡាញ ដែលជ្រកក្រោមហាងផឹកស៊ីយីហោ «ពន្លឺថ្មី» ស្ថិតនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២។
ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះសមត្ថកិច្ចបានឃាត់ខ្លួនជនញៀនល្បែង និងបន្តនីតិវិធីបញ្ចូនទៅកាន់តុលាការ។
ប្រជាពលរដ្ឋជាច្រើនបានសម្តែងនូវក្តីរីករាយនឹងសាទរចំពោះចំណាត់ការរបស់លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ ដែលបានបង្ក្រាបទប់ស្កាត់បទល្មើសក្នុងមូលដ្ឋានបានទាន់ពេលវេលា៕
No comments