ក្រុងព្រះសីហនុ៖ ទីតាំងល្បែងស៊ីសងកំពុងតែបើកដំណើរការយ៉ាងគគ្រឹកគគ្រេង ក្នុងហាង «ពន្លឺថ្មី» ដោយគ្មានការរំខានដល់សមត្ថកិច្ចពាក់ព័ន្ធ
ក្រុងព្រះសីហនុ៖ ទីតាំងល្បែងស៊ីសងកំពុងតែបើកដំណើរការយ៉ាងគគ្រឹកគគ្រេង ក្នុងហាង «ពន្លឺថ្មី» ដោយគ្មានការរំខានដល់សមត្ថកិច្ចពាក់ព័ន្ធ
ផ្សាយនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៤:០៩នាទីខេត្តព្រះសីហនុ៖ ទីតាំងបើកល្បែងស៊ីសងខុសច្បាប់ «ភ្នាល់បៀ បាល់ ជល់មាន់ហាយឡាយ» និងល្បែងស៊ីសងផ្សេងទៀត ប្រភេទកាស៊ីណូអនឡាញ ជ្រកក្រោមស្លាកហាងផឹកស៊ីយីហោ «ពន្លឺថ្មី» ស្ថិតនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ប្រភពព័ត៌មានបានឲ្យដឹងថា៖ ម្ចាស់ទីតាំង ល្បែងស៊ីសងខាងលើនេះទំនងមានខ្នងក្រាស់ណាស់ ទើបហ៊ានបើកល្បែងស៊ីសងខុសច្បាប់ទាំងថ្ងៃទាំងយប់ ហើយស្រែកហ៊ោកញ្ច្រៀវរហូតដល់ភ្លឺ រំខានអ្នកជិតខាងយ៉ាងខ្លាំង។
ពលរដ្ឋបានសម្តែងការព្រួយបារម្ភ ចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់នេះ ដែលបណ្តាលឱ្យអ្នកញៀនល្បែង ហិនហោចទ្រព្យសម្បត្តិ កើតជាអំពើហិង្សាក្នុងគ្រួសារ និងជាប្រភពបង្កើតអ្នកញៀនថ្នាំ អំពើចោរកម្ម អសន្តិសុខសង្គមជាដើម។
ពាក់ព័ន្ធទៅនឹងទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះលោក តី វិសាល អធិការនគរបាលក្រុងកំពង់សោម ហាក់បីដូចជាធ្វើមិនដឹងមិនឮ ឬមួយដឹងហើយឮហើយ មិនហ៊ានបង្ក្រាប។
ពលរដ្ឋជាច្រើនស្នើសុំដល់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ សូមលោកមេត្តាចេញបញ្ជាដល់លោកអធិការក្រុងដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផងទាន៕
No comments