លោកឃួន ប៊ុន ណែត តំណាងអោយសប្បុរសជន បាននាំយកថវិកាមកជូនក្មួយប្រុសដែលកើតជំងឺដុំគីស ដែលសម្រាកព្យាបាលនៅមន្ទីពេទ្យគន្ឋបុប្ជាសៀមរាប
លោកឃួន ប៊ុន ណែត តំណាងអោយសប្បុរសជន បាននាំយកថវិកាមកជូនក្មួយប្រុសដែលកើតជំងឺដុំគីស ដែលសម្រាកព្យាបាលនៅមន្ទីពេទ្យគន្ឋបុប្ជាសៀមរាប
ផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៥:១៥នាទីសៀមរាប៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ លោកឃួន ប៊ុនណែត តំណាងឲ្យសប្បុរសជន បានពាំនាំយកថវិកាមកជូនក្មួយប្រុសម្នាក់ដែលកេីតជំងឺដុំគីស ដែលបានមកសម្រាកព្យាបាលនៅមន្ទីពេទ្យគន្ឋបុប្ជា ខេត្តសៀមរាប។
ថវិកាដែលក្មួយប្រុសទទួលបានពីសប្បុរសជន តាមរយៈលោក ឃួន ប៊ុនណែត សរុបមាន៖ បីរយដុល្លារ (300$) ហើយឥឡូវនេះខាងមន្ទីពេទ្យក៏បានអនុញ្ញាតឲ្យក្មួយប្រុសចេញទៅសម្រាកនៅឯផ្ទះវិញ។
ជាចុងក្រោយ លោកឃួន ប៊ុនណែត ជំនួសមុខអោយក្រុមគ្រួសារ ក្មួយប្រុស បានបួងសួងឲ្យម្ចាស់ទានទទួលមគ្គផលកុសលផលបុណ្យដែលបានផ្ញើរតាមរយៈលោកមកធ្វើទានជំនួសនេះសូមឲ្យម្ចាស់ទានសុខសប្បាយមានសុភមង្គលគ្រប់ពេលគ្រប់វេលាជោគជ័យសម្រេចកិច្ចការទាំងពួងរកសុីមានបានកំឲ្យស្គាល់ក្រស្គាល់តែមាននិងរូបរាងកាយស្រស់ស្អាតបញ្ញាវៀងវ៉ៃព្រមទាំងជួបនូវពុទ្ធពរបួនគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កបីឃ្លៀងឃ្លាតឡើយ៕
No comments