គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    បែកធ្លាយ...! លោក ឌុក ហឿន មេប៉ុស្ដិ៍ត្រពាំក្រញ៉ូង ប្រើហិង្សាវាយប្រពន្ធរបស់ខ្លួនយ៉ាងព្រៃផ្សៃ

    បែកធ្លាយ...! លោក ឌុក ហឿន មេប៉ុស្ដិ៍ត្រពាំក្រញ៉ូង ប្រើហិង្សាវាយប្រពន្ធរបស់ខ្លួនយ៉ាងព្រៃផ្សៃ

    ខេត្តតាកែវ៖ ក្តៅៗទៀតហើយ លោក ឌុក ហឿន មេប៉ុស្តិ៍ត្រពាំងក្រញូង នៃអធិដ្ឋាននគរបាលស្រុកត្រាំកក់ បានប្រើហិង្សាវាយទៅលើប្រពន្ធរបស់ខ្លួនដោយស្នាប់កាំភ្លើងយ៉ាងសាហាវព្រៃផ្សៃ កាលពីសប្ដាហ៍មុននិងបង្កឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែបែរជាគ្មានចំណាត់ការច្បាប់ពីថ្នាក់លើ។

    តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ កាលពីយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ មានករណីហិង្សាបង្កដោយលោក ឌុក ហឿន តួនាទីជាមេប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រញូង បានប្រើហិង្សាវាយទាត់ធាក់លើប្រពន្ធ ថែមទាំងដកកាំភ្លើងខ្លីពីចង្កេះ វាយក្បាលប្រពន្ធរបស់ខ្លួនបណ្តាលឲ្យប៉ោងក្បាលប៉ោងភ្នែក យ៉ាងធ្ងន់ធ្ងរ។

    ករណីនេះដែរ ក៏បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អង្គភាពសមី ប៉ុន្តែបែរជាគ្មានចំណាត់ការច្បាប់ចំពោះ លោក ឌុក ហឿន នេះហាក់ដូចជាច្បាប់នៃអធិការស្រុកត្រាំកក់ ខេត្តតាកែវ បែងចែកជាពីរ (ពោលគឺ) ពលរដ្ឋធ្វើខុសចាប់ ចំណែកឯសមត្ថកិច្ចធ្វើខុសបែរជាសម្ងំស្ងៀម ដោយធម្មតា។

    ងាកមកមើលលោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ ដែលគេដឹងថាជាបងប្រុសបង្កើតរបស់លោក ឌុក ហឿន មេប៉ុស្តិ៍ត្រពាំងក្រញូង ហាក់ដូចជាកំពុងតែជួយបិទបាំងរឿងអាស្រូវរបស់លោកមេប៉ុស្តិ៍ ដោយរក្សាភាពស្ងៀមស្ងាត់ ខណៈលោកមេប៉ុស្តិ៍ប្រើហិង្សាយ៉ាងឃោរឃៅទៅលើស្ត្រីភេទជាប្រពន្ធ នេះហាក់ដូចជាមានរឿងអ្វីលាក់បាំងខ្លាំងមែនទែន។

    ពាក់ព័ន្ធទៅនឹងករណីហិង្សាខាងលើនេះលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ គួរតែចាត់វិធានការបែបណាចំពោះលោក ឌុក ហឿន មេប៉ុស្តិ៍ត្រពាំងក្រញូង។

    ហើយលោក ឌុក ធីយ៉ា គួរតែគិតបែបណាដែរ ចំពោះលោក ឌុក ហឿន ដែលជាប្អូនបង្កើតរបស់ខ្លួន បានប្រើហិង្សាវាយទាត់ធាក់ទៅលើស្ត្រីជាប្រពន្ធ។

    ជុំវិញករណីហិង្សាដែលបង្កដោយមេប៉ុស្តិ៍នគរបាលត្រពាំងក្រញូង ខាងលើនេះ តើសាលាដំបូងខេត្តតាកែវ អាចមានសិទ្ធិកោះហៅ ជននោះយកមកសាកសួរបានដែរឬយ៉ាងណា..?

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ