លោក ឈឿន សុចិត្ត ឧបត្ថម្ភម៉ាស៊ីនថតចម្លងមួយគ្រឿងជូនដល់សាលាសង្កាត់ដើមមៀន សម្រាប់ប្រើប្រាស់ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា
លោក ឈឿន សុចិត្ត ឧបត្ថម្ភម៉ាស៊ីនថតចម្លងមួយគ្រឿងជូនដល់សាលាសង្កាត់ដើមមៀន សម្រាប់ប្រើប្រាស់ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា
ផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៩:៥២នាទីកណ្តាល៖ កាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ដើមមៀន ក្រុងតាខ្មៅ បានចាត់ឲ្យ លោក ឡាក់ ម៉េងធី ស្នងការរង និងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ដើមមៀន នាំយកអំណោយ ជាម៉ាស៊ីនថតចម្លង ម៉ាក Canon ADV C5240i មួយគ្រឿង មានតម្លៃ ១,១៥០ដុល្លារ ប្រគល់ជូនលោក ឯក សំណាង ចៅ សង្កាត់ដើមមៀន សម្រាប់ប្រើប្រាស់ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា។
ក្នុងឱកាសនេះដែរ លោកចៅសង្កាត់ បានគោរពអរគុណ លោក ឈឿន សុចិត្ត ប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ដើមមៀន ក្រុងតាខ្មៅ យ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះការជួយឧបត្ថម្ភ នូវម៉ាស៊ីនថតចម្លង ម៉ាកCanon ADV C5240i ។
លោកចៅសង្កាត់ សូមជូនពរលោកប្រធានក្រុមការងារ មាន សុខភាពល្អបរិបូរណ៍ សូមជួបប្រទះតែពរ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
No comments