គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដម ខៀវ កាញារីទ្ធ ចូលរួម​រំលែក​ទុក្ខ​មរណភាព​ អ្នក​សារព័ត៌មាន

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដម ខៀវ កាញារីទ្ធ ចូលរួម​រំលែក​ទុក្ខ​មរណភាព​ អ្នក​សារព័ត៌មាន

    ផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៩:១៣នាទី
    ភ្នំពេញ៖ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីមន្ត្រីក្រសួងព័ត៌មាន នឹងលោកជំទាវ បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបន្ទាប់ពីទទួលបានដំណឹងថា​ ភរិយាលោក នី សុផាន់ណា ចាងហ្វាងគេហទំព័រ តេជៈបារមីវិហារសួគ៌ ទទួលមរណៈភាពដោយ ជម្ងឺមហារីកសុដន់ កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២​ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ ដែលបន្សល់ទុក​កូនស្រី​ ទើបតែមានអាយុ ០៦​ខែ​ម្នាក់។ 

    ឯកឧត្ដម​ សូមសម្ដែង​ការ​សោកស្ដាយ​ចំពោះ​គ្រួសារ​សព​ ដែល​បាន​បាត់បង់​សមាជិក​គ្រួសារ​ ភរិយា​ដ៏ល្អ​ ម្ដាយដ៏ល្អ​ ជារៀង​រហូត​ហើយ​។ ឯកឧត្តម​ បាន​ចូលរួម​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ចំនួន​ ៤០​ម៉ឺន​រៀល​ ជា​បច្ច័យ​ដល់គ្រួសារ​សពតាម​រយៈ​ សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ និង​បាន​ចែករំលែក​ព័ត៌មាន​ជូន​អ្នកសារព័ត៌មាន​ និង​អង្គភាព​សារព័ត៌មាន​ផ្សេង​ៗទៀតដេីម្បីចូលរួមរំលែកទុក្ខនិង​ចូលជាបច្ច័យ​តាម​សទ្ធា​ជ្រះថ្លា​ ដេីម្បី​ជួយ​សម្រួល​ដល់​ការ​រៀបចំ​ពិធី​បុណ្យសព​។

    លោក​ នី​ សុផាន់ណា​ បាន​បញ្ជាក់​ថា​ សព​របស់​ភរិយា​លោក​ ត្រូវ​បាន​ដឹកយក​ទៅ​តម្កល់​ នៅខេត្ត​កណ្ដាល​ដេីម្បី​រៀប​ចំ​ពិធី​បុណ្យ​តាម​ប្រពៃណី​ និង​ត្រូវ​បូជា​ នៅ​ថ្ងៃ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០២២​នេះ​។ 

    លោក​ នី​ សុផាន់ណា​ ពិតជា​មាន​អារម្មណ៍​ក្ដុកក្ដួល​យ៉ាង​ពន់ពេក​ ដែល​ទទួល​បាន​ការយក​ចិត្ត​ទុក​ដាក់​ ពីថ្នាក់​ដឹកនាំ​ក្រសួងព័ត៌មាន​ ដែល​មាន​ ឯកឧត្ដម​រដ្ឋមន្ត្រី​ ខៀវ​ កាញារីទ្ធ​ ឯក​ឧត្ដម​ ផុស​ សុវណ្ណ​ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ជា​អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន​ និង​សោតទស្សន៍​ ព្រម​ទាំង​ ​ឯកឧត្ដម​ យ៉ែម​ ណយ​ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​ និង​សមាគម​ ពោលគឺ​​ជានិច្ចកាល​ ឯកឧត្តម​រដ្ឋមន្រ្តី​ មិន​ដែល​មេីល​រំលង​ ពីទុក្ខ​លំបាក​ របស់​អ្នក​សារព័ត៌មាន​ ទោះ​ក្នុង​កាលៈទេសៈ​បែប​ណា​ក៏ដោយ​ មិន​ថា​អង្គភាព​តូច​ ឬ​ អង្គភាព​ធំនោះទេ។

    គូស​បញ្ជាក់​ផងដែរថា​ ថវិកា​ដែលទទួលបាន​ពី​ការ​ចូល​ជា​បច្ច័យ​របស់​ ឯកឧត្ដម​រដ្ឋមន្ត្រី​ និង​អ្នក​សារព័ត៌មាន​នានា​ តាមរយៈ​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ និង​ប្រគល់​ជូន​គ្រួសារ​សព​ នៅរសៀល​ថ្ងៃទី​១៧​ ខែ​ឧសភា​នេះ​ ឱ្យ​បាន​គ្រប់​ចំនួន​តាម​កំលាំង​សទ្ធារបស់​អ្នក​ចូលរួម​៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ