គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ករណីហិង្សា ប៉ុនប៉ងមនុស្សឃាត ប្លន់យកទ្រព្យសម្បត្តិ ពីសំណាក់ មេបនល្បែងស៊ីសងខុសច្បាប់ និងបក្សពួក មកលើអ្នកសារព័ត៌មាន នៅតែរក្សាភាពស្ងៀមស្ងាត់_វគ្គ២

    ករណីហិង្សា ប៉ុនប៉ងមនុស្សឃាត ប្លន់យកទ្រព្យសម្បត្តិ ពីសំណាក់ មេបនល្បែងស៊ីសងខុសច្បាប់ និងបក្សពួក មកលើអ្នកសារព័ត៌មាន នៅតែរក្សាភាពស្ងៀមស្ងាត់_វគ្គ២

    ផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១១:០៥នាទី
    ខេត្តតាកែវ៖ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ មានករណីហិង្សាប៉ុនប៉ងមនុស្សឃាត ប្លន់យកទ្រព្យសម្បត្តិ ពីសំណាក់ មេបនល្បែងស៊ីសងខុសច្បាប់ និងបក្សពួក មកលើអ្នកសារព័ត៌មាន ស្ថិតនៅឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ រហូតមកទល់ពេលនេះជិតមួយឆ្នាំហើយ ហេតុអ្វីនៅតែបន្តរក្សាភាពស្ងៀមស្ងាត់។

    បើយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ដែលជាអ្នកសារព័ត៌មាន បានបញ្ជាក់ថា៖ ឈ្មោះ គង់ ចាន់ដេត និងឈ្មោះ ម៉ាប់ ជាម្ចាស់និងមេការបនល្បែងស៊ីសងខុសច្បាប់ បានប្រើហិង្សាវ៉ៃដំយ៉ាងសាហាវព្រៃផ្សៃ ប៉ុនប៉ងមនុស្សឃាត និងប្លន់យកទ្រព្យសម្បត្តិជាច្រើន ដូចជា ទូរស័ព្ទដៃ លុយ មាស។

    ចំពោះករណីហិង្សាប្លន់យកទ្រព្យសម្បត្តិ និងប៉ុនប៉ងមនុស្សឃាត ដែលបង្កដោយជនមានអំណាចទឹកលុយនិងល្បីនាមថាជាឧកញ៉ា ឈ្មោះ គង់ ចាន់ដេត ខាងលើនេះ កំពុងតែធ្វើឲ្យមហាជនជាច្រើនមានការងឿងឆ្ងល់យ៉ាងខ្លាំង ចំពោះភាពស្ងប់ស្ងាត់ខុសពីប្រក្រតី (ពោលគឺ) ករណីនេះកើតឡើងជិតមួយឆ្នាំហើយ ចុះហេតុអ្វីក៏មិនទាន់មានចំណាត់ការផ្លូវច្បាប់ណាមួយចំពោះជនដៃដល់និងបក្សពួកទាំងនោះ..!

    ជនរងគ្រោះជាអ្នកសារព័ត៌មាន ដែលត្រូវបានជនបង្កប្រើហិង្សាដោយប៉ុនប៉ងសម្លាប់ និងប្លន់យកទ្រព្យសម្បត្តិ ពីសំណាក់ឈ្មោះ គង់ ចាន់ដេត និងបក្សពួកខាងលើនេះ កំពុងតែទទូចស្នើសុំដល់ ឯកឧត្តម អ៊ាក ផល្លា ប្រធានសាលាដំបូងខេត្តតាកែវ សូមឯកឧត្តម ប្រធាន មេត្តាជួយផ្តល់ភាពយុត្តិធម៌ជូនគាត់ផង។

    ជនរងគ្រោះស្នើសុំដល់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមឯកឧត្តមមេត្តាជួយពន្លឿននីតិវិធី ដោយចាត់វិធានការលើជនបង្កតាមផ្លូវច្បាប់ផងទាន៕

    «ជុំវិញការចុះផ្សាយព័ត៌មានខាងលើនេះដែរ ក្រុមការងារសារព័ត៌មានយើងនិងរងចាំការបកស្រាយបំភ្លឺពីមន្ត្រីនិងសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ»។ សូមអរគុណ!

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ