ពលករខ្មែរម្នាក់ ដែលស្លាប់បាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ ពេលនេះត្រូវបានសមត្ថកិច្ចថៃបញ្ជូនមកកាន់ស្រុកកំណើតវិញ
ពលករខ្មែរម្នាក់ ដែលស្លាប់បាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ ពេលនេះត្រូវបានសមត្ថកិច្ចថៃបញ្ជូនមកកាន់ស្រុកកំណើតវិញ
ផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២០:១៥នាទីបន្ទាយមានជ័យ៖ សពពលករខ្មែរម្នាក់ ដែលបានជួបឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍បុកទ្រូងផ្លូវ កាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ពេលនេះត្រូវបានសមត្ថកិច្ចថៃបញ្ជូនមកកាន់ប្រទេសកំណើតវិញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ នៅវេលាម៉ោង១៥និង៥៥នាទីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ សមត្ថកិច្ចថៃបានបញ្ជូនសាកសពជនរងគ្រោះមកតាមច្រកអូរបីជាន់ ខេត្តបន្ទាយមានជ័យ ដើម្បីប្រគល់មកឲ្យក្រុមគ្រួសារ យកមកធ្វើបុណ្យតាមប្រពៃណី។
ជនរងគ្រោះមានឈ្មោះ សៅ រស្មី ភេទប្រុស អាយុ២៩ឆ្នាំ បានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍បុកទ្រង់ផ្លូវដោយខ្លូនឯង កាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នៅស្រុកផាត់តាយ៉ា ខេត្តឈុនបុរី ប្រទេសថៃ។
បច្ចុប្បន្នសពខាងលើ ត្រូវបានក្រុមគ្រួសារមកទទួលយកធ្វើបុណ្យតាមប្រពៃណី នៅភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕
No comments