អាសូរណាស់..! ក្មេងប្រុស អាយុ១ឆ្នាំ ត្រូវបានស្លាប់បាត់បង់ជីវិត ដោយសារតែស្លាក់ពោតស្ងោរ
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsHQY-spoz1wNkCT4o_7niSfZMID6QeOthGCBKwR-QwECnI-KtIdu4Uyevjx2SdeWJ_BD_0WL70RZHlFgxUDfU_jw8iB2_xGWrFOnl2uZvDw70X3pafFtoccSxKZZ2ePlEwjgyVDfT74V-vSDyOxjZTWHOcZQcVai1oigHal8tGmeewoNWU9vU0GlF/s1600/Polish_20220518_141705601.jpg)
អាសូរណាស់..! ក្មេងប្រុស អាយុ១ឆ្នាំ ត្រូវបានស្លាប់បាត់បង់ជីវិត ដោយសារតែស្លាក់ពោតស្ងោរ
ផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៤:២១នាទីបន្ទាយមានជ័យ៖ ពិតជាអាសូរខ្លាំងណាស់..! ក្មេងប្រុសម្នាក់ អាយុទើបតែ១ឆ្នាំ ត្រូវបានស្លាប់បាត់បង់ជីវិត ដោយសារតែញុំាពោតស្ងោរហើយស្លាក់ជាប់ចូលបំពង់ខ្យល់បណ្តាលអោយស្ទះស្លាប់បាត់បង់ជីវិត។
ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង១៥:៣០នាទីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ម្សិលមិញ ក្នុងភូមិអន្លង់សារ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
កុមាររងគ្រោះមានឈ្មោះ រ៉ាន់ សុវណ្ណរតនា ភេទប្រុស អាយុ១ឆ្នាំ រស់នៅភូមិអន្លង់សារ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ឳពុកកុមាររងគ្រោះមានឈ្មោះ ឈុន រ៉ា អាយុ ៣១ឆ្នាំ និងម្តាយឈ្មោះ ម៉ង់ សុភី (ទៅធ្វើការនៅរាជធានីភ្នំពេញ) ហើយបានទុកកូនអោយនៅជាមួយយាយឈ្មោះ ចាត លឺ អាយុ៥៤ឆ្នាំ រស់នៅភូមិឃុំខាងលើ។
តាមរបាយការណ៍ របស់សមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃកើតហេតុ យាយបានទិញពោតស្ងោអោយចៅញុំា ពេលនោះក្មេងខាងលើបានដើរញុំាពោត ផុតពីភ្នែកយាយស្រាប់តែក្មេងនោះស្លាក់គ្រាប់ពោតចូលក្នុងបំពង់ខ្យល់បណ្តាលអោយក្មេងស្លេកស្លាំង ហើយយាយបានដឹកក្មេងនោះយកមកសង្រ្គោះនៅមណ្ឌលសុខភាពឃុំភ្នំលៀប ហើយក្មេងខាងលើក៏បានដាច់ខ្យល់ស្លាប់នៅនឹងពេទ្យតែម្តងទៅ៕
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnzUzz6KdOrSEIQAwR3ba3aEZcOEN4IJiJeXKDdcSy6RlOfGfgIzmCaHcq_DOaHT_5TA0cdPLlLmJIqVpSK4bHAHFEezrMKpXdlUQ-ucWI8GOwmD8ICXKbI5O39Ry0kpLrfUnBojHRT8BGpcxGAQOgom79m-S_LWN4KwzEg125xF57Q3s0s7_0bpO8/s1600/IMG-20220518-WA0001.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ17UQdWc4Vmnl71iOPQa0bX9-uwAipY7abIqEC1mUipnCqYUiZ_i7KAnAVx4TgTatyYZKkL3d8hU-kKwNeos2tt6w_-ySfJnEZCSnigC-ip4qyB1mcP36jX_RVSH-fa3XUWF4jPtGQnrK8RYVTevd8jngonMwiXCumn_YOJ7z3U_Z6xylenmdPPUp/s1600/Polish_20220518_141819218.jpg)
No comments