គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    បែកធ្លាយ៖ ករណីហិង្សា.វ៉ៃ សម្លាប់មនុស្ស នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង សមត្ថកិច្ចបែរជាព្យាយាមលាក់បាំង

    បែកធ្លាយ៖ ករណីហិង្សា.វ៉ៃ សម្លាប់មនុស្ស នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង សមត្ថកិច្ចបែរជាព្យាយាមលាក់បាំង

    ផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២០:០៤នាទី
    ព្រៃវែង៖ បែកធ្លាយទៀតហើយ ករណីហិង្សា បង្កដោយជនដៃដល់ម្នាក់ បណ្តាលឲ្យស្លាប់ជនរងគ្រោះ កាលពីថ្ងៃទី០៩ឧសភា ២០២២ ស្ថិតនៅឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បែរជាសមត្ថកិច្ចនគរបាលពាក់ព័ន្ធ ព្យាយាមលាក់បាំង។ នេះបើយោងតាមការអះអាងរបស់ក្រុមគ្រួសារជនរងគ្រោះ។

    ករណីនេះក្រុមគ្រួសារជនរងគ្រោះ បាននិយាយត្អូញត្អែរថា៖ សមត្ថកិច្ចពាក់ព័ន្ធមិនព្រមធ្វើការឃាត់ខ្លួន ជនសង្ស័យនោះទេ ថែមទាំងបង្គាប់ក្រុមគ្រួសារជនរងគ្រោះមិនឲ្យនិយាយបែកធ្លាយរឿងនេះទៅតាមបណ្ដាញសារព័ត៌មាន ព្រោះរងចាំចរចាសងសំណងជំងឺចិត្ត ពីរពាន់ប្រាំរយដូល្លារ (2500$)។ តែការចរចានោះមិនបានព្រមព្រៀងគ្នា ទើបបណ្តាលឲ្យមានការបែកធ្លាយដល់បណ្តាញសារព័ត៌មាន។

    ជុំវិញករណីមិនឃាត់ខ្លួនជនសង្ស័យខាងលើនេះ លោកមេប៉ុស្តិ៍ឃុំព្រៃឈរ បានប្រាប់សារព័ត៌មានកងមាស នៅថ្ងៃទី១៤នេះថា លោកមិនដឹងទេ អោយទៅសួរ លោក សួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែក ទៅ។

    ចំណែកឯលោក សួន សំអឿន អធិការស្រុកកំពង់ត្របែក ក្រុមការងារសារព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេព្រោះខលចូលគ្មានអ្នកលើក telegram គ្មានអ្នកមើល។

    ជនរងគ្រោះមានឈ្មោះ គង់ ហ៊ុត ភេទប្រុស អាយុ៣៧ឆ្នាំ មានប្រពន្ធ និងកូនមួយនាក់។

    រីឯជនសង្ស័យមានឈ្មោះ អ៊ុន អៀន ភេទប្រុស អាយុជាង៤០ឆ្នាំ បានរត់គេចខ្លួនបាត់ស្រមោល បន្ទាប់ពីដឹងរឿងមិនស្រួល។

    យ៉ាងណាមិញករណីនេះ ខាងសារព័ត៌មានយើង នៅមិនទាន់បានដឹងច្បាស់នោះទេ ថាផ្តើមចេញពីអ្វី ទើបឈានដល់ការវ៉ៃសម្លាប់យ៉ាងនេះ៕

    ចំពោះការចុះផ្សាយខាងលើនេះក្រុមការងារសារព័ត៌មានយើងនិងរងចាំការបកស្រាយបំភ្លឺពីសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!

    ទំនាក់ទំនងនាយកការផ្សាយ៖ 0712326664/098906664/077906664

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ