លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគបាលខេត្តកំពង់ចាម អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគបាលខេត្តកំពង់ចាម អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង
កំពង់ចាម៖ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគបាលខេត្តកំពង់ចាម បានដឹកនាំ លោក-លោកស្រីស្នងការរង លោកអធិការនគរបាលក្រុង-ស្រុក អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ ប្រធានគណ:កម្មាធិការក្រសួងមហាផ្ទៃការពារជាតិ និងមុខងារសាធារណ: នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម៕
No comments