សម្តេចក្រឡាហោមសខេងនឹងអញ្ជើញធ្វើដំណើរទៅកាន់សាធារណរដ្ឋបារាំងដើម្បីបន្តពិនិត្យសុខភាព
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzNnjhilPDFzNlJF3BUwcy73b--6sv6AUo0Gyyyjw1sz_eqt8y3i2_N7xnvj6mDEK829j4jiPcb5sJoe1HFXpEZEeQrkuAemsM-F3gN1xX0HQfuO1aw5Wy8kCxXu66Ak-NY3izVTpOqUzZXZPJvCq4hIvdZqyvRBYXACYPXhg4EA-Nq1mB6AOs043z/s1600/Picsart_22-05-02_17-32-17-345.jpg)
សម្តេចក្រឡាហោមសខេងនឹងអញ្ជើញធ្វើដំណើរទៅកាន់សាធារណរដ្ឋបារាំងដើម្បីបន្តពិនិត្យសុខភាព
ភ្នំពេញ៖ ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងជូនសាធារណជន និងបងប្អូនជនរួមជាតិ ឱ្យបានជ្រាបថា ក្រោយពីបានអញ្ជើញពិនិត្យសុខភាព និងទទួលការព្យាបាលដោយជោគជ័យ កាលពីដើមខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ។
ទន្ទឹមនេះដែរ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញធ្វើដំណើរទៅកាន់សាធារណរដ្ឋបារាំង នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ រយៈពេល ០១សប្តាហ៍ ដើម្បីបន្តពិនិត្យ និងតាមដានស្ថានភាពសុខភាព តាមការតម្រូវរបស់វេជ្ជបណ្ឌិត៕
សូមលម្អិតសេចក្តីជូនដំណឹងខាងក្រោម៖
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4bWEdYbEvkJVcgfsPUm9ZaXDJq5s4GBKErGcFtJHxYBX3eycW49T1Y9LaijVlngZMUu1GuUhQ4ZOpSYtU8jBFNiaBBBnlJNGCvD7St3T9fX9cnYVi8KkZ7gJ9O28_8fOuf2UF0YI09flKaRP8DVwCRSwDpCQ10FDqk7q10RS5vshytRO1NVpHylTv/s1600/279787855_357451206414498_3823004091705975732_n-715x1024-1.jpg)
No comments