បែកធ្លាយទៀតហើយ ! លោកមាស ឬទ្ធី អធិការស្រុកព្រះនេត្រព្រះ យកឡានគ្រោះថ្នាក់ចរាចរណ៍ ទៅ ជួសជុលប្រើប្រាស់ ហើយទាមទារលុយ 2200$ ពីម្ចាស់រថយន្ត
បែកធ្លាយទៀតហើយ ! លោកមាស ឬទ្ធី អធិការស្រុកព្រះនេត្រព្រះ យកឡានគ្រោះថ្នាក់ចរាចរណ៍ ទៅ ជួសជុលប្រើប្រាស់ ហើយទាមទារលុយ 2200$ ពីម្ចាស់រថយន្ត
ផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១១:២៨នាទីបន្ទាយមានជ័យ៖ បែកធ្លាយ ទៀតហើយ លោក មាស ឬទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ទាមទារលុយពីម្ចាស់រថយន្តចំនួន 2200$ (ពីរពាន់ពីររយដុល្លារ) ថ្លៃជួសជុលរថយន្ត ខណៈរថយន្តជួបឧបទ្ទវហេតុចរាចរណ៍ បណ្តាលឲ្យខូចខាតផ្នែករថយន្ត កាលពីច្រើនខែកន្លងទៅ។
យោងតាមប្រភពបែកធ្លាយ បានឲ្យដឹងថា៖ លោក មាស ឬទ្ធី អធិការស្រុកព្រះនេត្រព្រះ បានទាមទារលុយថ្លៃជួសជុល ពីម្ចាស់រថយន្តម៉ាក កូរ៉ូឡា ចំនួន 2200$ បន្ទាប់ពីម្ចាស់រថយន្ត ទៅសុំយករថយន្តត្រឡប់មកវិញ។ ប៉ុន្តែលោក មាស ឬទ្ធី អធិការស្រុករូបនេះ មិនព្រមប្រគល់រថយន្តនោះឲ្យម្ចាស់ដើមទេ ហើយលោក មាស ឬទ្ធី បាននិយាយថាទាល់តែបាន 2200$ ទើបព្រមប្រគល់រថយន្តឲ្យ។
ជុំវិញករណី លោកមាស ឬទ្ធី អធិការស្រុកព្រះនេត្រព្រះ យករថយន្ត ដែលជួបឧបទ្ទវហេតុចរាចរណ៍ ទៅ ជួសជុលមកធ្វើជារបស់ខ្លួន ដើម្បីទុកប្រើប្រាស់ក្នុងអង្គភាព ធ្វើឲ្យមហាជនជាច្រើនមានការងឿងឆ្ងល់យ៉ាងខ្លាំង ដោយចោទជាសំណួរថា ហេតុអ្វី.? អធិការស្រុកព្រះនេត្រព្រះ លោកមាស ឬទ្ធី មិនព្រមកសាងសុំរឿងបញ្ជូនទៅថ្នាក់លើ បែរជាហ៊ានយករថយន្តដែលមិនមែនជាកម្មសិទ្ធិរបស់ខ្លួនយកទៅជួសជុល មកធ្វើជាកម្មសិទ្ធិ ដើម្បីទៅបំរើការងារក្នុងអង្គភាពរបស់គាត់ យ៉ាងគឃ្លើន និងគ្មានខ្វល់ពីបញ្ហាផ្លូវច្បាប់ ហើយថែមទាំងទាមទារឱ្យម្ចាស់រថយន្ត បង់ប្រាក់ចំនួន2200$ ដោយគ្មានខ្លាចញញើតអ្វីទាំងអស់។ មហាជនបានបន្ថែម ដោយរិៈគន់ចំៗថា អង្គភាពអធិការនគរបាលស្រុកមួយទាំងមូល បែរជាតម្រូវឱ្យយករថយន្តបង្កដទៃមកធ្វើជាកម្មសិទ្ធិទុកបំរើអង្គភាពទៅវិញ។
ពាក់ព័ន្ធទៅនឹងករណីនេះខាងសារព័ត៌មានយើង ក៏បានសុំការបំភ្លឺពីលោក មាស ឬទ្ធី តាមរយៈទូរស័ព្ទ តែមិនអាចសុំការបំភ្លឺបានច្បាស់លាស់នោះទេ ព្រោះលោកឆ្លើយផ្ទុយពីសំណួរ ដែលសារព័ត៌មានសុំការបំភ្លឺ។ ហើយអធិការស្រុក លោក មាស ឬទ្ធី បានលើកឡើងដែរថាមកពីមិនមានម្ចាស់មកដោះស្រាយទើបគាត់យកទៅជួសជុលមកប្រើ។ ចំណែកឯផ្លូវច្បាប់វិញគាត់ថាជារឿងត្រឹមត្រូវ ដោយស្របច្បាប់។
ចំណែកឯលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ខាងសារព័ត៌មានយើង មិនទាន់បានសុំការបំភ្លឺនោះទេ ពាក់ព័ន្ធទៅនឹងកូនចៅរបស់លោកយករថយន្តទៅជួសជុលធ្វើជាកម្មសិទ្ធិ ដើម្បីបំរើការងារក្នុងអង្គភាព។
ករណីខាងលើនេះមហាជនជាច្រើនស្នើសុំដល់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សុំជួយបំភ្លឺនិងពិនិត្យមើលការងាររបស់លោក មាស ឬទ្ធី អធិការស្រុកព្រះនេត្រព្រះ ផងទាន៕
No comments