តើលោក សេង ហួត និងលោក ភឹងសាវី ជាជនបោកប្រាស់ លុយចំនួន5000$ ពីលោកស្រី នងវ៉ាន់នី ពិតដែរឮទេ?
តើលោក សេង ហួត និងលោក ភឹងសាវី ជាជនបោកប្រាស់ លុយចំនួន5000$ ពីលោកស្រី នងវ៉ាន់នី ពិតដែរឮទេ?
យោងតាមសម្តីរបស់អ្នកស្រី នង វ៉ាន់នី ដែលរស់នៅភូមិ ពោងពាយ សង្គាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានប្រាប់មកក្រុមអ្នកសាពរ័មានយើងថា លោក សេងហួត បានខ្ចីលុយរបស់គាត់ចំនួនប្រាំពាន់ដុល្លា 5000$ ដើម្បីយកទៅសហប្រតិបត្តិកា នៅលើគំរោងផ្លូវហាយវេ ល្បឿនលឿន ប្រទេសឡាវ ដោយសន្យាថា នឹងសងវិញក្នុងយរពេល ៥ ទៅ ៦ ខែ សងទាំងការទាំងដើម។ តែរហូតមកដល់ពេលនេះរយៈពេលមួយឆ្នាំហើយ នៅតែមិនទាន់សងគាត់ទៀត។
សូមបញ្ជាក់ថា៖ លោកស្រី នង វ៉ាន់នី ពេលនេះកំពុងតែវះកាត់សង្គ្រោះបន្ទាន់ នៅក្នុងមន្ទីពេទ្យ ហើយលោកស្រីក៏បានដាក់ពាក្យបណ្តឹងទៅចៅសង្កាត់ភ្នំពេញថ្មីហើយដែរ តែលោកចៅសង្កាត់ហាក់មិនអើពើសោះឡើយ។
លោកស្រីបានបន្តថា ក្រៅពី លោកសេងហួត និង លោក ភឹង សាវី នៅមានឈ្មោះ ហោ ណារ៉ែន វីផាន់ណា និង ធិន លីហ៊ុន បានរួមគំនិត រៀបគំរោងឆបោកលុយចំនួន ប្រាំពាន់ដុល្លា 5000$ កាលពីថ្ងៃទី២៦ ខែ០១ ឆ្នៃាំ២០២១ និងបានធ្វើលិខិតទទួលប្រាក់ នៅថ្ងៃទី២៦ ខែ០១ ឆ្នាំ២០២១ ដោយមានស្នាមមេដៃត្រឹមត្រូវ។
ពេលនេះលោក សេងហួត លោកភឹងសាវី ហោណារ៉ែន វីផាន់ណា និង ធិនលីហ៊ុន កំពុងគេចវេសមិនព្រមសងលុយនោះទេ អ្នកស្រីនងវ៉ាន់នី សូមអំពាវនាវដល់
មន្រ្តីមានសមត្ថកិច្ចមេត្តាជួយអន្តរាគមណ៍លើករណីនេះផង ដើម្បីកុំអោយជនឆបោកទាំងនេះ ដើរធ្វើអំពើបោកប្រាស់អ្នកដ៏ទៃទៀត៕
No comments