CAMPSDA បានរៀបចំកម្មវិធីប្រកួតតស៊ូមតិជាភាសាអង់គ្លេស CUIDO 2022 ដែលមានអ្នកទស្សនាជាងមួយរយនាក់
CAMPSDA បានរៀបចំកម្មវិធីប្រកួតតស៊ូមតិជាភាសាអង់គ្លេស CUIDO 2022 ដែលមានអ្នកទស្សនាជាងមួយរយនាក់
ភ្នំពេញ៖ Cambodia Public Speaking and Debate Association ដែលហៅកាត់ថា CAMPSDA បានរៀបចំកម្មវិធីប្រកួតតស៊ូមតិជាភាសាអង់គ្លេស CAMPSDA University Invitational Debate Open 2022 ឫហៅកាត់ថា CUIDO 2022 ដើម្បីពង្រឹងសមត្ថភាពយុវជនខ្មែរទៅតាមស្តង់ដារ United Asian Debating Championships (UADC)។
យោងតាមយុវជន មាស សុបញ្ញា ដែលជាមន្ត្រីផ្នែកផ្សព្វផ្សាយនៃ CAMPSDA បានបញ្ជាក់ថា កម្មវិធីប្រកួតនេះមានសាកលវិទ្យាល័យដែលចូលរួមចំនួនប្រាំមួយបានបញ្ជូនសិស្សមកចូលរួម មានដូចជា វិទ្យាស្ថានភាសាបរទេស (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យផារ៉ាហ្គន (PIU), សាកលវិទ្យាល័យឡានម៉ី, សាកលវិទ្យាល័យអាមេរិកភ្នំពេញ (AUPP), វិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា (AIB), បណ្ឌិតសភាឌីជីថលកម្ពុជា (CADT)។ លើសពីនេះទៅទៀត កម្មវិធីនេះក៏ទទួលបានទស្សនិកជនដល់ជាងមួយរយនាក់ដែលសុទ្ធសឹងតែជាសិស្ស-និស្សិតនិងក្រុមអ្នកសារព័ត៌មាន។ មិនត្រឹមតែទទួលបានបទពិសោធនិងការពង្រឹងសមត្ថភាពនៃការតស៊ូមតិជាភាសាអង់គ្លេសនោះទេ អ្នកទស្សនានិងបេក្ខជន-បេក្ខនារីទាំងអស់សុទ្ធតែទទួលបានរង្វាន់លើកទឹកចិត្តពីក្រុមការងារ CAMPSDA, PEAK Bookshop, Legend Cinema, រោងកុន Major Cineplex, និងអាហារសម្រន់ពី Blu's Boba និង Krispy Kreme ផងដែរ។
គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតនេះបានប្រារព្ធធ្វើឡើងរយៈពេល ២ ថ្ងៃដោយធ្វើតាមអនឡាញនៅថ្ងៃទី២៨ ឧសភា ២០២២ និងធ្វើឡើងនៅសាលអង្គរ-គីហ្សូណានៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នៅថ្ងៃទី២៩ ឧសភា ឆ្នាំ២០២២។ ហើយនៅចុងបញ្ចប់នៃកម្មវិធី ក្រុមមកពីខាងវិទ្យាស្ថានភាសាបរទេស (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញទទួលបានជ័យជំនះលើក្រុមមកពីសាកលវិទ្យាល័យ ៥ ផ្សេងទៀតដែលបានចូលរួមប្រកួត។
No comments